Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! ប៉ូលិស​ស្រឡាំងកាំង ភ្ញាក់​ស្ទើរ​ដាច់​ផ្ងារ ខណៈ​ឃើញ​បែបនេះ…

spot_img

ប៉ូលិស​ស្រឡាំងកាំង នៅ​ពេល​បាន​រក​ឃើញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពីរ​នាក់ ជាស្រ្តីជនជាតិភូមា បានបង្កប់ខ្លួននៅបាតទ្រុង​រថយន្ត​ភីកអាប់​កែច្នៃ​មួយគ្រឿង ស្ថិត​នៅ​ខេត្ត​តាក ភាគ​ខាងជើង​ប្រទេស​ថៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ប៉ូលិសបាននិយាយថា “ចារកម្ម” បានជូនដំណឹងដល់ប៉ូលីសថា បុរសជនជាតិថៃពីរនាក់ បានកំពុងបើករថយន្តភីកអាប់ Isuzu ពណ៌ស ពាក់ស្លាក Bangkok កំពុងដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលទើបតែលួចឆ្លងព្រំដែនពីមីយ៉ាន់ម៉ា ចូលមកប្រទេសថៃ។

ខណៈ​កំពុង​រង់ចាំ​ត្រួតពិនិត្យ​នៅ​គោលដៅ ប៉ូលិសក៏បាន​ប្រទះឃើញ​រថយន្តខាងលើ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​។ ក្នុង​រថយន្ត គេបានរកឃើញ​បុរស​២​នាក់ ជាអ្នកបើកបរ និង​អ្នករួមដំណើរជាមួយ ។ ​ដំបូង មន្រ្តី​មិនអាច​រក​ឃើញ​អ្វី​ខុស​ប្រក្រតី ហើយ​ស្ទើរ​តែ​អនុញ្ញាតឲ្យពួកគេបើក​រថយន្ត​ចាកចេញ។

ទោះ​បី​ជា​យ៉ាង​ណា ​ដោយ​ទុក​ចិត្ត​ចារកម្ម ប៉ូលិស​បាន​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ដោយ​បាន​លើក​កំរាល​ក្រហម ហើយក៏មានការសង្ស័យតែម្តង ខណៈឃើញស្នាមកាត់ទ្រុងនៅផ្នែកខាងមុខ។ បន្ទាប់មក ប៉ូលិសក៏បានទៅបើកគម្របនោះ ក៏ប្រទះឃើញ​ស្ត្រី​ជនជាតិ​ភូមា​វ័យ​ក្មេង​ពីរ​នាក់​ពាក់​ម៉ាស់​មុខ​ កំពុងដេកនៅក្នុងនោះ។ ហើយស្រ្តីវ័យក្មេងទាំងពីរនាក់នោះ ក៏ពុំត្រូវបានរកឃើញមានឯកសារអន្តោប្រវេសន៍ណាមួយបានទេ។

មិនចាំយូរ ប៉ូលិស​បាន​ចាប់​ខ្លួន​បុរសថៃ​ទាំង​ពីរ​នាក់ ​ដែល​បាន​សារភាព​ថា ​ពួកគេបាន​រត់ពន្ធ​ស្រ្តីជនជាតិ​ភូមា​ចូល​ប្រទេសថៃ ​ដើម្បី​ស្វែងរក​ការងារធ្វើ។

គួរបញ្ជាក់ថា ប្រទេសផ្សេងទៀត អាចចាត់ទុកប្រជាជនភូមា ដែលរត់ចេញពីភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាជនភៀសខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃជាធម្មតាមិនទទួលស្គាល់ពួកគេធ្វើបែបនេះទេ ដែលនាំឱ្យប្រជាជនភូមាជាច្រើនឆ្លងដែនខុសច្បាប់របស់ប្រទេសថៃ ដើម្បីស្វែងរកឱកាសកាន់តែច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×