ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋក៍ដូចសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាកម្ពុជាគ្រប់ថ្នាក់មូលដ្ឋានទូទាំងខេត្តទាំងអស់ អញ្ជើញទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ កក្កដាខាងមុខនេះពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឲ្យ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងការបន្តថែរក្សាសន្តិភាព ទាំងស្រុងដែលធានាបានដល់ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឥតឈប់ឈរ បន្ថែមទៀត។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបានលើកឡើងបែបនេះខណៈអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសមាជិកជាង៣០០នាក់នាព្រឹកថ្ងៃសៅរ៍១១រោចខែជេស្នឆ្នាំចសំរិទ្ធិស័ក ព .ស២៥៦២ត្រូវនឹងថ្ងៃទី០៩ មិថុនាឆ្នាំ២០១៨ស្ថិតនៅគណបក្សស្រុកកំពង់រោទីខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនថ្លែងបន្តថាក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជម្រុញការអភិវឌ្ឍន៍ប្រទេស ឱ្យមានការអភិវឌ្ឍរីកចម្រើនមានអ្វីៗគ្រប់បែបយ៉ាងរហូតមកដល់បច្ចុប្បន្ន ។ ការអភិវឌ្ឍន៍ប្រទេសកម្ពុជាទតាំងពីបាទដៃទទេរហូតមានថ្ងៃនេះពិតជាបានឆ្លងកាត់ ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋមិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃមានជីវភាពសមរម្យ ការស់នៅប្រកបដោយសុខសានត្រាណ ក្រោមដំបូលសន្តិភាពតែមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានសយករដ្ឋមន្ត្រីដ៍ខ្នើមគ្មានពីរ។
លោក ជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូម ឲ្យបងប្អូនទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដែលនឹងជិត មកដល់នាថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។
ក្នុងពិធីជួបសំណេះសំណាលនាឪកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបន្ថែមយ៉ាងច្បាស់ថា សេរីភាព ដែលយើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីតែមួយគត់ បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជម្រុញការអភិវឌ្ឍន៍ឱ្យមាន ការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា ដោយមានគោលការណ៍ និងយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្យិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិជាពិសេសក្នុង អាណត្តិ ទី៥នេះបានជម្រុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យវត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍន៍ លើវិស័យគ្រប់វិស័យមកដល់ពេលនេះ។
លោកជំទាវ លឹម វាសនាតំណាងសមាជិកបក្សគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកក្នុងខេត្តស្វាយរៀងក៍បានលើកឡើងថា ពួកគាត់ មានការសង្ឃឹមជឿជាក់លើគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ព្រោះក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ បានធ្វើឲ្យពួគកាត់ចៀសផុតពីសេចក្តីស្លាប់ ។
តំណាងដដែលបានបន្ថែមថាគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធានបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពពោរពេញដោយរីកចម្រើនលើគ្រប់វិស័យជាពិសេសការជម្រុញ អភិវឌ្ឍន៍នៅតាមមូលដ្នាន ឲ្យមានផ្លូវ មានស្ពាន ផ្សារ សាលារៀន វត្តអារាម និងការផ្តល់នូវសុវត្ថិភាពនៅតាមមូលដ្ឋានជាដើម ។ សរុបមកពួកគាត់ទាំងអស់គ្នា ត្រូវតែទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈរលេខរៀងទី២០នៅថ្ងៃទី២៩កក្កដាខាងមុខនេះដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះក៍ដូចអាណត្តិក្រោយៗទៀត៕ វ៉ៃកូ