Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ រឿងដែលអ្នកអាចមិនដឹងពាក់ព័ន្ធនឹងមហាសមុទ្រ

មហាសមុទ្រ គឺជាផ្នែកមួយរបស់ពិភពលោក ដែលមានអាថ៌កំបាំង និងរឿងរ៉ាវបង្កប់នៅក្នុងនោះជាច្រើន ថ្ងៃនេះយើងមានរឿងរ៉ាវ ដែលអ្នកអាចនឹងមិនដឹង ពាក់ព័ន្ធនឹងមហាសមុទ្រ ទុកជាចំណេះដឹងបន្តិចបន្តួច មកជម្រាបជូន…

១-នៅមានទីតាំងរបស់មហាសមុទ្រ ដែលមនុស្សមិនទាន់បានរុករកស្រាវជ្រាវ ប្រមាណជា ៩៥% ទៀត
គេនិយាយថា មនុស្សយើងបានរុករកស្រាវជ្រាវបានត្រឹមតែ ៥%ប៉ុណ្ណោះ មានន័យថា នៅមានអាថ៌កំបាំងជាច្រើនទៀតនៅក្នុងផ្ទៃសមុទ្រដ៏សែនធំធេងនេះ។

២-នៅក្រោមបាតសមុទ្រ នៅមានមាសប្រមាណជា ២០លានតោន
តាមរយៈការស្រាវជ្រាវ បានរកឃើញថា នៅក្រោមបាតសមុទ្រ នៅមានរ៉ែមាសច្រើនដល់ទៅជាង ២០លានតោន និងមូលហេតុដែលមនុស្សមិនជីកវាឡើងមក ដោយសារតែភាគច្រើននៅជាប់នឹងថ្ម និងនៅក្នុងបាតសមុទ្រដ៏ជ្រៅ។

៣-Mariana trench គឺជាចំណុចដែលជ្រៅមួយរបស់ពិភពលោក
Mariana Trench ឬអន្លង់ជ្រៅបាតសមុទ្រម៉ារៀណា ជាចំណុចដែលជ្រៅបំផុត ដែលមនុស្សបានការរកឃើញ ហៅថា Challenger Deep មានជម្រៅជាង ១០ ៩០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។ ជ្រៅដល់ថ្នាក់ថា បើយើងយកអគារដែលខ្ពស់ជាងគេក្នុងពិភពលោក ប៊ើច ខាលិហ្វា មកដាក់ពីលើតគ្នា ត្រូវប្រើដល់ទៅ ១៤អគារឯណោះ។

៤-The Bloop សំឡេងនៃប្រវត្តិសាស្ត្រពីផ្ទៃសមុទ្រ
ក្នុងឆ្នាំ១៩៩៧ អង្គការសមុទ្រវិទ្យា របស់ប្រទេសសហរដ្ឋអាមេរិក បានចាប់រលកសញ្ញាពីមហាសមុទ្រប៉ាស៊ីហ្វិកបាន ជាសំឡេងរលកសញ្ញា ដ៏វែងជាប់ៗគ្នាជិត ១នាទី និងឮឆ្ងាយដល់ទៅជា ៥ ០០០គីឡូម៉ែត្រ។ ពីដំបូង ពួកគេបានដាក់ការសង្ស័យថា អាចជាសំឡេងរបស់សត្វអ្វីមួយ ដែលធំជាងត្រីបាឡែនពណ៌ប្រាក់ច្រើនដង តែក្រោយមក ក៏មានចំណុចសរុបថា វាគួរតែជាសំឡេងរបស់ភ្នំទឹកកក។

៥-សមុទ្រ គឺជាប្រភពអុកស៊ីហ្ស៊ែន ដែលធំបំផុតក្នុងពិភពលោក
សមុទ្រអាចរាប់បានថា ជាប្រភពផលិតអុកស៊ីហ្ស៊ែនដ៏ធំបំផុតរបស់ពិភពលោក។ អុកស៊ីហ្ស៊ែនក្នុងអាកាស ដែលយើងដកដង្ហើមរាល់ថ្ងៃ ជាង ៧០% បានមកពីសារាយកោសិកាតែ១ ឬភ្លែងតុន (Plankton) ហ្នឹងឯង។
ពិភពរបស់មហាសមុទ្រ នៅមានរឿងរ៉ាវជាច្រើនទៀតណាស់ លើកក្រោយយើងនឹងជម្រាបជូនជាបន្ត…៕

×