សត្វស្ទើរតែទាំងអស់នៅលើលោក វាមានភាសារបស់វា ដូចជាមនុស្សអីចឹងដែរ ហើយសត្វមួយចំនួនដែលមនុស្សផ្សាំបានក្លាយជាសត្វចិញ្ចឹម យូរៗទៅវាអាចយល់ពីភាសាមនុស្សទោះបីជាវាមិនអាចនិយាយស្តីចេញបាន ។
ពពួកសុនក ក៏ដូច្នេះដែរ ប្រសិនបើម្ចាស់វាចេះហ្វឹកហ្វឺនឲ្យបានត្រឹមត្រូវ នោះវាចេះស្តែងអារម្មណ៍មិនខុសពីមនុស្សឡើយ ។
ម្ចាស់ឆ្កែមួយហ្វូងនេះ គាត់បានហ្វឹកហ្វឺន និងទម្លាប់ឲ្យហ្វូងឆ្កែរបស់គាត់មានវិន័យ ។
ដល់ពេលបាយម្តងៗ គាត់តែងហៅឈ្មោះពួកវា ចេញពីទ្រុងម្តងមួយៗ តាមលំដាប់លំដោយ ។
គាត់បានធ្វើការសាកល្បងដោយតែងហៅឈ្មោះឆ្កែមួយក្បាលនោះក្រោយគេបង្អស់ ។ មួយរយៈក្រោយមកវាចាប់ផ្តើមយល់ ហើយគិតថា ម្ចាស់វាពិតជាអយុត្តិធម៌ចំពោះវាណាស់ ហេតុនេះ ពេលម្ចាស់វាហៅឈ្មោះឆ្កែដទៃ វាបែរមុខទៅក្រោយ ។
ហើយម្តងនេះ វាពិតជាសម្តែងកាយវិការ ឲ្យម្ចាស់វាដឹងថា “ខ្ញុំតូចចិត្តណាស់! ខ្ញុំខឹងអ្នកហើយ!” ។ ដើម្បីឲ្យជាក់ច្បាស់ ប្រិយមិត្តទស្សនាឃ្លីបខាងក្រោមពិតជាទប់សំណើចពុំបាន ។