Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាប់​យក​ម៉ូតូ​ឲ្យ​គេ​វិញ​ទៅ​អូន​ដា! ស្រី​ដា ខ្ចី​ម៉ូតូ​ទៅ​ទិញ​មី​ហិ​រមួយ​ភ្លែត ស្រាប់តែ​ជិះ​ទៅបាត់​ស្រមោល ស្រី​រ័ត្ន ម្ចាស់​ម៉ូតូ​ផ្តាំ​ទៅ ទុក​ពេល​ឲ្យ​ត្រឹម…

មួយរយៈពេលចុងក្រោយនេះ ករណីអ្នកស្គាល់គ្នាស៊ីដាច់ម៉ូតូ (មិត្តធ្វើស៊ីមិត្ត) គឺល្បីកើតឡើងជាញឹកញយ ជាពិសេសក្នុងចំណោមយុវ័យសម័យថ្មីតែម្តង។ តួយ៉ាង ស្រីស្អាតម្នាក់ ត្រូវបានមិត្តភក្តិស្រីធ្វើការជាមួយគ្នា ឆបោកស៊ីដាច់អស់ម៉ូតូឡែត១គ្រឿង។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រីស្អាតរងគ្រោះព្រោះត្រូវមិត្តស៊ីដាច់ម៉ូតូ ដែលមានឈ្មោះ ខាវ រ័ត្ន (ហៅ ចន្ថា) អាយុ ២៦ ឆ្នាំ ជាអ្នកខេត្តក្រចេះ ធ្វើការនៅហាងមួយកន្លែង និងបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្បែរផ្សារសន្តិភាព២ (ភូមិដំណាក់ត្រយឹង) បានរៀបរាប់ឲ្យដឹងថា រូបនាងបានស្គាល់ស្រីស្អាតឆបោកនោះ ក្នុងនាមជាអ្នកធ្វើការជាមួយគ្នា អស់រយៈពេលប្រហែលកន្លះឆ្នាំ។ ហើយនៅយប់ថ្ងៃកើតហេតុ វេលាម៉ោងប្រហែលជាង ២ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្រីស្អាតជាមិត្តភក្តិនោះ ដែលមានឈ្មោះថា ស្រីដា ជាស្រុក កំពង់ត្រាច ខេត្តកំពត បានខ្ចីម៉ូតូរបស់នាងម៉ាកឡែត ០១៩ ផ្លាកលេខ កំពង់ស្ពឺ-P16240 ទៅទិញមីហិរ ហើយក៏បាត់ស្រមោលឈឹងតែម្តង។

ស្រីរ័ត្ន បន្តថា ដោយចាំបាត់ៗ អត់ឃើញត្រឡប់មកវិញ ចូលជិត ២ម៉ោង មានការសង្ស័យ នាងក៏បានសុំមេនៅកន្លែងធ្វើការ ដើម្បីតាមរក។ នៅពេលដល់បន្ទប់ ម្ចាស់ផ្ទះជួលបានប្រាប់ថា ស្រីដា បានជិះម៉ូតូចាកចេញជាមួយបុរសម្នាក់ (ប្រហែលជាសង្សារ) ឆ្ពោះទៅខាងទួលពង្រ (ផ្លូវ៣០ម៉ែត្រ) ។

ស្រីរ័ត្ន ក៏បានផ្តាំទៅ ស្រីដា ប្រញាប់យកម៉ូតូរបស់នាងមកវិញឲ្យបានឆាប់ ដោយទុកពេលឲ្យ៣ថ្ងៃ បើមិនឃើញយកមកឲ្យវិញទេ ត្រៀមខ្លួនដេកព្រៃសឲ្យហើយទៅ ព្រោះពេលនេះ នាងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី២ រួចហើយ។

បន្ថែមលើនេះ ស្រីរ័ត្ន ក៏សូមស្នើដល់បងប្អូនបានឃើញស្រីស្អាតរូបនេះ កំពុងសម្ងំលាក់ខ្លួននៅកន្លែងណា សូមជួយទំនាក់ទំនងមកលេខទូរស័ព្ទនាងផង (097 67 98 932) នាងនឹងមានជូនសគុណ៕ រក្សាសិទ្ធិដោយ៖​ លឹម ហុង

×