បាត់ដំបង៖ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានស្លាប់ដោយសារក្រឡាប់រថយន្ត នៅវេលាម៉ោង១៦និង១០នាទីល្ងាច
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅចុះណុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់អនុសេនីយ៍ទោ វ៉ាន់ វ៉េត បានបញ្ជាក់ថា សពឈ្មោះ ឯម វិចិត្រ អាយុ៥៥ឆ្នាំ រស់នៅភូមិ នរា២ ឃុំនរា ស្រុកសង្កែ បានបើកបររថយន្ត ម៉ាកហ្វតរែនជរ័ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 2.0029 បានក្រឡាប់ចូលក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់នៅកន្លែងកើតខាងលើ ។