Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់​កម្ម! ក្រោយ​ប្រពន្ធ​យក 13 Pro Max វា-យ​បែ-ក​ចិញ្ចើម​ដេ​រ៥ថ្នេរ លោក ចក់ បញ្ជាក់​ថា​នេះ​ជា​​កាដូ​ចុងក្រោយ ខណៈ​នាង ផល្លា តប​យ៉ាង​ខ្លី​ថា…

ដូចដែលមហាជនបានដឹងស្រាប់ហើយ ពីប្តីប្រពន្ធដែលគេហៅថាកំពូលចង្រៃជាងគេលើលោក និងល្បីប្រចាំឆ្នាំ២០២២ រវាងលោក លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ និងអ្នកលក់ឡេរូបស្រស់ ទ្រិញ ផល្លា គឺដោយសារតែអ្នកទាំងពីរបានបង្កើតឲ្យមានរឿងរ៉ាវមិនចេះចប់មិនចេះហើយ ដោយឈ្លោះហែកហួរហួគ្នាឡើងកក្រើក ប្រើពាក្យសុទ្ធសត្វ តែចុងក្រោយថោកយកគ្នាវិញ ធ្វើឲ្យមហាជនជេរផ្អើលពេញប្រទេស។

គួរបញ្ជាក់ថា រឿងរ៉ាវបានកើតឡើង គឺផ្តើមចេញដោយសារតែលោក ចក់ បានក្បត់ចិត្តប្រពន្ធ លួចទៅទាក់ទងស្រីផ្សេងដេក ១០-២០ នាក់ ខណៈប្រពន្ធឈឺដេកនៅពេទ្យ ហើយក៏ត្រូវនាង ផល្លា ចាប់បានបង្ហោះនៅលើបណ្តាញសង្គមជាសាធារណៈ បង្កការភ្ញាក់ផ្អើលខ្លាំងតែម្តង។ ទន្ទឹមនឹងពេលនោះ នាង ផល្លា ក៏បានប្រកាសចែកផ្លូវគ្នា បង្ហាញជាមួយក្រដាសលែងលះយ៉ាងច្បាស់ ហើយសច្ចាថាមិនយកលោក ចក់ ធ្វើជាប្តីតទៅទៀតឡើយ ដោយហៅសុទ្ធតែ «សំរាម»។ ចំណែក លោក ចក់ វិញ នៅពេលឃើញប្រពន្ធដៀលត្មេះហៅសុទ្ធតែ «សំរាម» ក៏បានស្បថចំពោះប្រជាជនខ្មែរ ១៦ លាននាក់ ថាមិនយកនាង ផល្លា ធ្វើជាប្រពន្ធដូចគ្នាដែរ។

តែទោះជាយ៉ាងណា ក្រោយផ្ទុះរឿងមិនបានប៉ុន្មានថ្ងៃ លោក ចក់ និងនាង ផល្លា ក៏បានផ្សះផ្សាយកគ្នាជាប្តីប្រពន្ធវិញ ដោយសំអាងថា មានហ្វេនៗជាក្មួយៗមួយចំនួនធំ ស្នើសុំឲ្យត្រូវរ៉ូវគ្នាវិញទៅ។ តែយ៉ាងណា ក្រោយឃើញហួសចិត្តខ្លាំងពេក មហាជនជាច្រើនបានលើកឡើងថា ពួកគេទាំងពីរបានបង្កើតរឿងបំពុលសង្គម ព្រោះចង់ល្បី និងបានជេរឲ្យកប់តែម្តង។

ពិតណាស់ បន្ទាប់ពីយកគ្នាមិនប៉ុន្មានទៀតផង ក៏បានផ្ទុះរឿងជាថ្មី នាង ផល្លា ចោទលោក ចក់ ថាបានប្រើអំពើហិង្សាមកខ្លួន និងសូម្បីគំរាមសម្លាប់ ហើយរូបនាងក៏បានប្តឹងទៅកងរាជអាវុធហត្ថឲ្យចាប់ខ្លួនប្តី ចក់ ទៀតផង។ ទោះជាយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើងកក្រើក លោក ចក់ ក៏បានចេញមុខបកស្រាយទម្លាយរឿងគ្រួសារខ្ទេច ដោយចោទទៅប្រពន្ធវិញថា បង្កើតរឿងរ៉ាវនេះឡើង ដើម្បីចង់ធ្វើស៊ី ឲ្យសមត្ថកិច្ចរូបលោក ព្រោះចង់ក្រសោបទ្រព្យសម្បត្តិរបស់ខ្លួនខ្ទង់ ៥៧ ម៉ឺនដុល្លារ។

បើទោះជារឿងនេះបានផ្ទុះឡើងជាថ្មីត្រូវមហាជនជេរប្រទេចយ៉ាងណា បន្ទាប់មក អ្នកទាំងពីរក៏ត្រូវរ៉ូវយកគ្នាជាប្រពន្ធដដែល។ នេះក៏ដោយសារតែហេតុផល លោក ចក់ បានអះអាងថា ខ្លួនសុខចិត្តឲ្យមហាជនជេរដៀលត្មេះដូចសត្វចុះ ព្រោះខ្លួននៅតែមានមនោសញ្ចេតនាខ្លាំង និងមិនដាច់អាឡៃពីប្រពន្ធ គឺដោយសារតែទី១- ការរៀបមង្គលការតាមផ្លូវច្បាប់ គឺជាលើកទី១ក្នុងជីវិត និងទី២ នាង ផល្លា គឺជាមនុស្សស្រីដំបូង ដែលខ្លួនរៀបការជាមួយ ហេតុនេះហើយទើបខ្លួនចិត្តមិនដាច់។

តែដោយឡែក កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងសើចចំអកខ្លាំងតែម្តង នៅពេលឃើញលោក ចក់ ត្រូវប្រពន្ធវ៉ៃមួយទូរស័ព្ទបែកចិញ្ចើមដេរអស់៥ថ្នេរ។ បើតាមប្រភពបានឲ្យដឹងថា លោក ចក់ ត្រូវនាង ផល្លា ជាប្រពន្ធយកទូរស័ព្ទ 13 pro max វ៉ៃបែកត្រង់កន្ទុយចិញ្ចើម ជម្រៅចិតកន្លះថ្នាំងដៃ ត្រូវពេទ្យដេរអស់ ៥ ថ្នេរ ស្ថិតនៅក្នុងផ្សារទំនើប Eon 2 កាលវេលាអំឡុងម៉ោង ៤ ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយពុំដឹងមូលហេតុអ្វីនោះទេ។

ក្រោយត្រូវប្រពន្ធវ៉ៃមួយជ្រុង 13 pro max (អាធំ) បើកចិញ្ចើមដេរអស់ ៥ ថ្នែរ រួច នៅពេលនេះ លោក ចក់ បានចេញវីដេអូបញ្ជាក់ជំហរយ៉ាងមុតមាំថា ខ្លួននឹងមិនយកវិញជាដាច់ខាត ដោយបាននិយាយថា លោកបានលះបង់​កិត្តិយសកន្លងមក​ គឺដើម្បីប្ដូរយកការស្រឡាញ់ សុខចិត្តឲ្យគេប្រមាថដូចជាសត្វ។ ហើយលើកនេះមិនដឹងថានឹងត្រូវលះបង់អ្វីទៀតដែរ ព្រោះការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹងទេ ព្រោះទង្វើនេះវាជ្រុលហេតុពេកមកលើរូបលោក។ លោកថា លោកសុខចិត្តការលះបង់បែបនេះ ព្រោះតែរំពឹងនឹងបានមកវិញនូវសុភមង្គល ដោយលោកអត់ខ្វល់មនុស្សជុំវិញទេ, អត់ខ្វល់ពីមហាជន តែអ្វីៗវាមិនបានមកវិញដូចការរំពឹងទុកសោះ។ អ៊ីចឹងលោកមិនដឹងថានឹងត្រូវស៊ូដើម្បីអ្វីទៀតទេ។

ងាកមកអ្នកនាង ផល្លា ឯណេះវិញ បានបង្ហោះសារមិនបញ្ជាក់ពីមូលហេតុអ្វី ដែលឈានដល់ខ្លួនយក 13 pro វ៉ៃក្បាលប្តី ដោយគ្រាន់តែប្រាប់ឲ្យមហាជនបានដឹងយ៉ាងខ្លីថា «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ Good night everyone គេង​ហើយចា ស្អែកយកកូនboy ទៅលេងទឹកសមុទ្រ»៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×