“ឥន្ទ្រីយ៍” V-22 Osprey អាចប្រតិបត្តិការនៅកន្លែងតូចចង្អៀត ព្រៃក្រាស់ ឬទីសំចតដ៏ខ្លី ។ វាជាយោធភ័ណ្ឌដ៏គ្រោះថ្នាក់ចំពោះបច្ចាមិត្តរបស់កុម្ម៉ង់ដូអាមេរិក ។ សាកល្បងទស្សនាភាពអស្ចារ្យរបស់វាមើល ៖
“ឥន្ទ្រីយ៍” V-22 Osprey ជាប្រភេទយន្តហោះពិសេសរបស់ទ័ពអាមេរិក ។ ម៉ាស៊ីនរបស់វាអាចបង្វិលបាន ៩០ ដឺក្រេ ជាហេតុធ្វើឲ្យវាអាចហោះហើរឡើងលើ ដូចជាឧត្ថម្ភាចក្រ ហើយហោះទៅមុខបានដូចជាយន្តហោះធម្មតា ។
“ឥន្ទ្រីយ៍” V-22 Osprey អាចប្រតិបត្តិការបាននៅគ្រប់ភូមិសាស្ត្រ ទោះតូចចង្អៀត ព្រៃក្រាស់ ឬផ្លូវសម្រាប់ហោះហើរខ្លីក៏ដោយ ។
ថ្មីៗនេះគេឃើញអាមេរិកបានចាត់ឲ្យយន្តហោះនេះប្រតិបត្តិការនៅសមរភូមិ ស៊ីរី។ វាជាយោធភ័ណ្ឌចល័ត និងគ្រោះថ្នាក់របស់កងកុម្ម៉ង់ដូអាមេរិក ។
កុម្ម៉ង់ដូអាមេរិកកំពុងឡើងយន្តហោះនៅមូលដ្ឋានទ័ព ។
ក្រៅពី V-22 នៅមានយន្តហោះដឹកជញ្ជូន C-130 និងឧត្ថម្ភាចក្រ UH-60 ។
ការចាត់ឲ្យ V-22 ចេញប្រតិបត្តិការគឺជាការវាយបំបែក “ផ្ការីក”ពីក្នុងមូលដ្ឋានសត្រូវ ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅខណៈពេលមានព័ត៌មានលេចឮថា កំពុងកើតមានជម្លោះរវាងទ័ពអាមេរិក និងទាហានស៊ីឈ្នួលរុស្ស៊ីនៅសមរភូមិ Deir Ezzor ។
V-22 នឹងជួយឲ្យទ័ពអាមេរិកចល័តបានរហ័ស ។
V-22 ត្រូវបានអាមេរិកអភិវឌ្ឍន៍ពីឆ្នាំ ១៩៨៣ មកម្លេះ ។
វាពុំរើសភូមិសាស្ត្រដូចយន្តហោះឯទៀតទេ ។
V-22 Osprey មានបណ្តោយ ១៧,៥ ម៉ែត្រ ទទឹងទាំងស្លាប គឺ ២៥,៨ ម៉ែត្រ ។ វានៅអាចផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ F-35B ។
ទម្ងន់ពេលហោះហើរឡើងអតិប្បរមាគឺ ២៧,៤ តោន ប្រតិបត្តិការបានចម្ងាយ ១.៦០០ Km .
V-22 អាចដឹកបានអាហារ និងសម្ភារៈជាប់ខ្លួន ២៤ នាក់ ឬក៏ទំនិញ ៩តោន ។
លក្ខណៈពិសេសគឺម៉ាស៊ីនរបស់វាអាចបង្វិលបានមុំ ៩០ ដឺក្រេ ។ អាចហោះឡើងត្រង់ ដូចឧត្ថម្ភាចក្រ ហើយបើកទៅមុខបានដូចយន្តហោះធម្មតា ។
V-22 ហោះហើរបានក្នុងល្បឿន ៥១០ Km/h តាមបែបយន្តហោះធម្មតា ហើយ ១៨៤ km/h បើហោះតាមលក្ខណៈឧត្ថម្ភាចក្រ ។
ឧត្តមភាពពិសេសមួយទៀតគឺការប្តូរពីរបបហោះហើរធម្មតា មករបបហោះហើរបែបឧត្ថម្ភាចក្រ ប្រើពេលតែ ១៦ វិនាទី ។
ទិដ្ឋភាពពេល V-22 ហោះហើរឡើងលើដូចឧត្ថម្ភាចក្រ ។
ពេលឈប់សំចតវាបត់ស្លាបចូលងាយថែរក្សា ។
លក្ខណៈបែបនេះធ្វើឲ្យងាយស្រួលធ្វើប្រតិបត្តិការយោធា ។
អាវុធបំពាក់មានកាំភ្លើងយន្តនៅខាងក្រោយ និងអាវុធបញ្ជាពីចម្ងាយភ្ជាប់នឹង “ពោះ” របស់វា ។
គេអាចភ្ជាប់កាំភ្លើងយន្ត បង្វិល ៣៦០ ដឺក្រេ ក្នុងករណីចាំបាច់ ។
ក្នុងការជួយសង្គ្រោះគ្រាមានគ្រោះថ្នាក់ធម្មជាតិ វាពិតជាល្អប្រសើរណាស់ ដោយសមត្ថភាពខាងលើ ៕ សូយន