Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត! សឿ សុធា​រ៉ា ខណៈ​ជីវិត​ធ្លាក់​ដល់​បាត ងងឹតសូន្យ​ឈឹង ម្តាយ​ទទួលមរណភាព សូម្បីតែ​លុយ​ធ្វើបុណ្យ​ក៏​គ្មាន​គ្រប់គ្រាន់…

ប្រិយមិត្ត និងមហាជនពិតជាស្គាល់ច្បាស់ហើយ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ដែលជាតារាសម្តេងជើងចាស់ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យ។ តែមួយ​រយៈ​ចុង​ក្រោយនេះ តារាស្រីរូបនេះបាន​ជួប​រឿង​មិន​សមប្រកប​ជាច្រើន ទាក់ទងជីវិតគ្រួសារបែកបាក់ ជំនួញរកស៊ីទិញលក់ដូរផ្ទះបង់រំលោះក៏ត្រូវខាតបង់ និងជាពិសេស គឺតុងទីន ត្រូវបង់សងជំនួសកូនៗរហូតជិត១០ម៉ឺនដុល្លារ ដែលធ្វើឲ្យ​ជីវិតរបស់នាងធ្លាក់ដល់បាត ងងឹតសូន្យឈឹងតែម្តង។

តែយ៉ាងណាមិញ ស្របពេលជីវិតកំពុងជួបទុក្ខលំបាក គិតខ្វល់ច្រើន រហូតដល់ថ្នាក់ធ្លាក់សម្រស់យ៉ាងខ្លាំង ស្រាប់តែពេលនេះ តារាស្រីរូបនេះ បានជួបទុក្ខធំថែមទៀត ដោយម្តាយជាទីស្រលាញ់របស់អ្នកនាង បានទទួលមរណភាព ដែលសូម្បីតែលុយធ្វើបុណ្យសពក៏គ្មានផង និងបានត្រឹមយំរៀបរាប់ទាំងអួលដើមកប៉ុណ្ណោះ។

នៅក្នុងវត្ត -ទីកន្លែងកម្កល់សពម្តាយ អ្នកនាង សឿ សុធារ៉ា បានប្រាប់ទៅកាន់តារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព ទាំងអួលដើមកថា បើនាងនៅមានលុយដូចមុន ម្តាយរបស់នាងអាចមិនទាន់អស់ជីវិតត្រឹមហ្នឹងទេ ប៉ុន្តែ ដោយសារគាត់រងសម្ពាធផ្លូវចិត្តច្រើន នៅពេលឃើញកូនស្រីធ្លាក់ខ្លួនខ្សែជីវិតស្ទើរដល់ចំណុចសន្យបែបនេះ ខណៈជំងឺទឹកនោមផ្អែមក៏ប្រចាំកាយទៀត។

ទាក់ទងជីវិតសល់តែសំបកខ្លួន អ្នកនាង សុធារ៉ា ក៏បានឲ្យដឹងថា អ្នកនាងរកស៊ីទិញផ្ទះបង់រំលោះ ក្នុងបំណងទុកលក់អាចបានចំណេញ ប៉ុន្តែ ដោយសារបញ្ហាកូវីដ ជាហេតុធ្វើឲ្យអ្នកនាងមិនអាចរកប្រាក់បង់រំលោះបាន គេក៏ដកហូតផ្ទះវិញ ធ្វើឲ្យខាតបង់ឡុងចុងខ្លាំងតែម្តង។ ប៉ុន្តែ អ្វីដែលធ្ងន់ជាងនេះទៀតនោះ គឺរឿងធ្វើមេតុងទីន ដោយអ្នកនាង សឿ សុធារ៉ា បានប្រាប់ត្រង់ៗថា ត្រូវបង់សងជំនួសកូនៗរហូតជិត ១០ ម៉ឺនដុល្លារ ខណៈទ្រព្យសម្បត្តិមានក្នុងខ្លួនទាំងប៉ុន្មាន លក់សងគេអស់ហើយ។

ទន្ទឹមនឹងនេះផងដែរ បងប្អូនដែលមានក្តីអាណិតអាសូរ ក៏បានចូលបច្ច័យបុណ្យសពម្តាយរបស់អ្នកនាង តាមរយៈ ABA 2$, 5$, 10$ ជាហូរហែផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×