Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវជាតិ​លេខ​៦​ ពី​ខេត្ត​កំពង់ចាម​ដល់​អង្គ្រង ​ខេត្តសៀមរាប ​ប្រវែង​២៤៨ គីឡូម៉ែត្រ ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ មិថុនា​

spot_img

​ភ្នំពេញ​ ៖ ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ថ្នល់កែង ក្នុងស្រុក​បាធាយ​ខេត្ត​កំពង់ចាម (​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦១) ទៅ​អង្គ្រង​ ​ខេត្ត​សៀមរាប​ មាន​ប្រវែង​ជាង ២៤៨ គីឡូម៉ែត្រ ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២៤៨,៨ លាន​ដុល្លារ ​​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ។​

​ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពិធី​និង​ប្រារព្ធ​ធ្វើ​នៅក្នុង​ពហុកីឡាដ្ឋាន​ថ្មី​ខេត្ត​កំពង់ធំ ។​ ​មន្ត្រី​​ជំនាញ​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កំណាត់​ផ្លូវជាតិ​លេខ​៦ នេះ មាន​ប្រវែង​ជាង ២៤៨ គីឡូម៉ែត្រ​ ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ៥ ខែ​មីនា​ឆ្នាំ​២០១៣ ក្រោម​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន​ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៤៨,៨​លាន​ដុល្លារ​។ ​ការសាងសង់​ផ្លូវ​នេះ​ត្រូវបាន​បែងចែក​ជា​២​កំណាត់​៖​កំណាត់​ទី​១ ចាប់ពី​​ថ្នល់កែង​-​ស្គន់​ក្នុង​ខេត្ត​កំពង់ចាម​ប្រវែង​ ២៨,៧២ ​គីឡូម៉ែត្រ ​ត្រូវ​បាន​សាងសង់​ពង្រីក​ទៅ​៤​គន្លង​។​កំណាត់​ទី​២.​ចាប់ពី​ស្គន់​-​អង្គ្រង ​(​ផ្លូវ​២​គន្លង​)​ ប្រវែង​សរុប ២១៩,៨ ​គីឡូម៉ែត្រ ត្រូវបាន​ពង្រីក​ទទឹង​ផ្លូវ​ដល់​ ១២​ ម៉ែត្រ ។ ក្នុង​នោះ​ពី​ស្គន់​ទៅ​ស្ទឹង​សែន​ខេត្ត​កំពង់ធំ​ប្រវែង​ ១០២,៩​ គីឡូម៉ែត្រ និង​ចាប់ពី​ស្ទឹង​សែន​ទៅ​អង្គ្រង ខេត្ត​សៀមរាប​ប្រវែង ១១៦,៩​គីឡូម៉ែត្រ​។​

​កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co ., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​Guangzhou Wanan Construction Supervision Co., Ltd ។ ផ្លូវជាតិ​លេខ ៦ ​នេះ​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ភាព​មមាញឹក​នៃ​ផ្លូវ​នេះ​គឺ​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​របស់​ទៅកាន់​ភាគ​កណ្ដាល​នៃ​ប្រទេស​នោះ​គឺ​ឆ្ពោះទៅកាន់​ខេត្ត​កំពង់ធំ ឆ្ពោះទៅ​កាន់​ខេត្ត​សៀមរាប ដែល​កំពុងតែ​បន្ត​កសាង​ផ្លូវ ៤ គន្លង​ពី​ថ្នល់កែង​ទៅទល់​ស្គន់​ ​ហើយ​ចាប់ពី​ស្គន់​ទៅ​ខេត្ត​សៀមរាប​ក៏​ពង្រីក​ផ្លូវ​នេះ​យ៉ាង​ធំ​។ ផ្លូវ​នេះ​ជា​ផ្លូវ​ដឹកជញ្ជូន​ផង​និង​ក៏​ជា​ផ្លូវ​សម្រាប់​អ្នក​ទេសចរណ៍​ជាតិ និង​​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ទេសចរណ៌​ផង​ដែរ ។​
​គួរ​រំលឹក​ដែរ​ថា​កំណាត់​ផ្លូវជាតិ​លេខ​៦​ពី​ព្រែកលៀប​រាជធានី​ភ្នំពេញ ទៅ​ថ្នល់កែង ប្រវែង​ជាង ៤០​គីឡូម៉ែត្រ ដែល​ពង្រីក​ដល់​៤​គន្លង​

​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួចមកហើយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៧ ​ក្រោម​អធិបតីភាព​របស់​សម្តេចអគ្គមហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×