បន្ទាយមានជ័យ : ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកអ៊ី ចំរើន ក្រោយពីច្រកមួយនេះ បានចាប់ផ្តើមដំណើរការឡើងវិញ ហាក់មានរឿងកើតឡើងមិនប្រក្រតីមិនចេះចប់មិនចេះហើយ ស្ទើររាល់ថ្ងៃមិនដែលលស់ម្តងណាឡើយ។
ជាក់ស្ដែងក្រៅពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍ បានធ្វើការគៀបយកលុយពីក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌា(ផាសអាប់) និងអ្នករត់ម៉ូតូឌុបគឺម្នាក់ដឹកម៉ូយជនបរទេស ត្រូវតែប្រថាប់ត្រាយកលុយទាំងអស់ក្នុងម្នាក់ៗ២០០បាត ផងដែរ។
ដោយមើលឃើញពីសកម្មភាព អយុត្តិធម៌បែបនេះ ក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌានិងអ្នករត់ម៉ូតូឌុប បានស្នើសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាជួយអន្តរាគមន៍និងចាត់វិធានការលើលោកអ៊ី ចំរើននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតផង។ កុំបណ្តែតបណ្តោយ ឲ្យនាយប៉ុស្តិ៍រូបនោះប្រព្រឹត្តអំពើពុករលួយ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នារិះគន់ចំៗតែម្តង។ បើទោះជាយ៉ាងណា.កាលពីពេលថ្មីៗនេះ មានករណីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកលុយតាមរូបភាពផ្សេងៗ ហើយត្រូវបានប្រជាពលរដ្ឋលាតត្រដាងជាបន្តបន្ទាប់ធ្វើឲ្យខូចមុខមាត់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ដ៍ទៃទៀតស្អាតស្អំ។ ហេតុនេះសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់វិធានការ ទប់ស្កាត់នូវទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាពិសេសនាយប៉ុស្តិ៍ឈ្មោះអ៊ី ចំរើននេះឲ្យធ្ងន់ធ្ងរ កុំឲ្យអ្នកផ្សេងទៀតយកតម្រាប់តាម។
បើតាមការបង្ហើបពីមន្រ្តីនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ទេនោះគឺមន្រ្តីក្រោមឱវាទមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
តាមប្រភពពីក្រុមអ្នករត់ផាសអាប់(កង់បីឥណ្ឌា) និងអ្នករត់ម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កូនចៅលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គៀបយកលុយពីពួកគាត់ស្រេចអំពើចិត្ត។ ក្នុងនោះអ្នករត់ម៉ូតូកង់បីឥណ្ឌា ត្រូវបង់លុយក្នុងមួយខែជាង២០០០បាត ហើយអ្នករត់ម៉ូតូឌុបក៏ត្រូវបង់លុយក្នុងមួយខែជាង២០០០បាត ដូចគ្នា ជាងនេះទៅទៀតតម្រូវក្នុងម្នាក់ឲ្យមានវិទ្យុទាក់១ សម្រាប់ទាក់ទងគ្នា ពេលមានបញ្ហាអ្វីកើតឡើង ដោយរក្សាការណ៍សម្ងាត់។ ប្រភពបានឲ្យដឹងទៀតថា កង់បីឥណ្ឌាមានចំនួន៨០គ្រឿង ហើយម៉ូតូឌុបក៏មានច្រើនគ្រឿង ដូច្នេះក្នុងមួយខែៗកូនចៅលោកនាយប៉ុស្តិ៍ អ៊ី ចំរើន ប្រព្រឹត្តអំពើពុករលួយក្នុងការប្រមូលលុយបានយ៉ាងច្រើន យកទៅចែកគ្នា ធ្វើមានធ្វើបានយ៉ាងស្ងៀមស្ងាត់៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ




