Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សោភា ប៉ះសម្ដីជាមួយបុរសម្នាក់ ក្រោយការប្រើពាក្យមិនសមរម្យមួយ…

spot_img

ភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សោភា បានប៉ះពាក្យសម្តីជាមួយនឹងបុរសម្នាក់ ក្រោយបុរសរូបនេះបានប្រើពាក្យមិនសមរម្យមួយមកកាន់នាងតាមបណ្តាញសង្គម។
បុរសម្នាក់ដែលមានគណនេយ្យឈ្មោះ Mao Dalen បានចូលទៅខំមិននៅពីក្រោមរូបភាពសកម្មភាពរបស់ ពេជ្រ សោភា ដោយប្រើពាក្យពេចន៍ថា ប្តីម៉ានហើយចែភា ដែលពាក្យសម្តីនេះបានធ្វើអោយតារាចម្រៀងរូបនេះមិនសប្បាយចិត្ត និងបានតបតទៅវិញផងដែរ។

ពេជ្រ សោភា បានឆ្លើយតបថា បងថាមើលប៉ុន្មាន រាប់តិចមើលសុំច្បាស់ៗ មនុស្សប្រុសខ្លះគ្មានកំណើត មើលងាយតែមនុស្សស្រី បងបើប្រពន្ធបងមានប្រុសរាប់មិនអស់ចាប់ប្រពន្ធបងនៅលើគ្រែ បងថាមើលបងគិតមេច។
នាងបញ្ជាក់ថា មុននឹងសួរពាក្យនេះមកជួបខ្ញុំ មាត់វែងជាងផ្លូវលឺគេថា ថាដែរ។

នាងថា ខ្ញុំចង់ឲ្យបងក្លាយជាមនុស្សប្រុសល្អ បងជាប្រុសមុននិយាយត្រូវគិតចិត្តគេនឹងចិត្តម្តាយបងជាស្រីផង(គួរចេះឲ្យតម្លៃខ្លួនឯងដែលនាមជាប្រុស កុំខូចឈ្មោះគេជាប្រុសល្អ) សុំលេខបងមួយមកតេសួរម៉ង បើបងជាប្រុសពិតហើយបងច្បាស់ណាស់ចឹងមកនិយាយគ្នា ពាក្យថាប្តីម៉ានហើយនេះដូចធ្ងន់ដែរ ខ្ញុំចង់សួរបងថាដំណរពូជគ្រួសារបងធ្លាប់មានកាលែងលះទេបង? ។
យ៉ាងណាការប៉ះពាក្យសម្តីនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់ ពេជ្រ សោភា ក៏បានសម្តែងការមិនចិត្តចំពោះការលើកឡើងរបស់បុរសរូបនេះផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀង ពេជ្រ សោភា បានធ្លាប់ពើបប្រទះចំពោះជីវិតគូបែកបាក់ម្តងរួចមកហើយ ជាមួយបុរសអាណិកជនខ្មែរនៅអាមេរិក។
ក្រោយបែកបាក់នេះមកតារាចម្រៀងរូបនេះ ក៏បានបង្កើតទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយតារាសម្តែងលោក ឆឹម សក្កដា ប៉ុន្តែទំនាក់ទំនងនេះក៏បានដល់ផ្លូវបំបែកដូចគ្នា។
ទោះជាយ៉ាងណា មួយរយះចុងក្រោយនេះមហាជន ក៏កំពុងដាក់ការសង្ស័យថា អ្នកទាំងពីរកំពុងភ្ជាប់ចំណងស្នេហ៍ជាថ្មីឡើងវិញហើយ ក្រោយពីឃើញអ្នកទាំងពីរបានរំលឹកបទចម្រៀងចាស់ៗ ដែលសម្តែងរួមគ្នានៅលើបណ្តាញសង្គម៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×