Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការលាតំណែង កញ្ញា ប្រទេស Mauritius លោកណាវ៉ាត់ មិនឲ្យវៀតណាមចូលTop 10ឡើយជូនទៅហ្វីលីពីនវិញ

spot_img

ភ្នំពេញ ៖ ជាផ្លូវការ កញ្ញា Roberta Tamundo Miss Grand Philippines 2022 ចូល២០ ប្រទេស បានក្លាយទៅជា 5th runner up Miss Grand International 2022 ជំនួសអោយ កញ្ញា Mauritius ដែលទើបតែលាលែង នាពេលមុននេះ។ កញ្ញា ប្រទេសហ្វីលីពីននេះ នាងបានជាប់២០ ប្រទេសកាលពី ពេលកំពុងប្រកួត ជាមួយវៀតណាមដែរ។ ប៉ុន្តែលទ្ឋផលការប្តូរផ្លាស់ សម្រេចជារួម ឲ្យហ្វីលីពីន ព្រោះវៀតណាម នៅតែមិនទាន់មានចំណុចលក្ខខណ្ឌចង់បាន ឬចូលជាMGI 10 ប្រទេសចុងក្រោយឡើយ។

ប្រជាជន ហ្វីលីពីន បានសម្តែង ការសាទរ ដែលចុងក្រោយនេះ នូវពេលដឹងថា លោកប្រធានស្ថាបនិកMGI ណាវ៉ាត់ បានជ្រើសរើសឲ្យចូលថប ១០ ប្រទេសចុងក្រោយ The new 5th runner up MGI 2022 is Roberta Tamondong ។ នេះជាការស្មានមិន ដល់ហើយ ក៏ជាការបន្តបេសកម្ម ជាមួយគ្រួសារMGI 2022។

បើតមព័ត៌មានបានអោយដឹងថា មានសេចក្តីប្រកាសជាផ្លូវការ កញ្ញា Yuvna Rinishta (មកពីប្រទេស Mauritius) បានសម្រេចចិត្តលាលែងពីតំណែង ដោយសារតែនាងមិនអាចចុះកិច្ចសន្យា និងបំពេញកាតព្វកិច្ចជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៥។ ភ្លាមៗ ខាងហ្វេនវៀតណាម ដាក់ការយល់ឃើញថា បេក្ខភាពរបស់ខ្លួនអាចចូល១០ ប្រទេស ជំនួសអ្នកបោះបង់។

យ៉ាងណាទំនងជាលោក ណាវ៉ាត់ ហាក់គិតថា ហ្វេនៗ វៀតណាមមួយចំនួនចខ្វះគុណធម៌ ទើប មិនព្រមអោយ ស្រីស្អាតវៀតណាម ដែលចូលបានវគ្គ២០ ប្រទេសហក់មកតំណែង១០ ប្រទេសឡើយ។ វៀតណាម ដាក់ការសង្ឃឹមណាស់ថាខ្លួន អាចមានវាសនា ព្រោះក៏បានពាន២ កាលប្រកួតកន្លងទៅ។ វិនាទីចុងក្រោយ លោកណា វ៉ាត់ ជាស្ថាបនិកកម្មវិធី មិនព្រមហើយ ដាក់បេក្ខភាពប្រទេសហ្វីលីពីន ចូលជំនួសអ្នកលាលែង ដែលនេះហាក់ដូចជាឌឺហ្វេនៗ វៀតណាមតែម្តង។

អ្នកគ្រប់គ្រងMGIលោកណាវ៉ាត់ បានប្រកាស និងផុសលើ គណនីហ្វេសបុកលោក ដោយបានដាក់បេក្ខភាពប្រទេសហ្វីលីពីន ដែលជាប់វគ្គ២០ ប្រទេស ចូលមកជំនួសក្នុងថបទាំង១០។ អាចថា លោក ណាវ៉ាត់ មិនសប្បាយចិត្ត លើអ្នកគាំទ្រវៀតណាមមួយចំនួន ចំពោះមើលស្រាលការវាយតម្លៃលក្ខណៈជ្រើសរើសបេក្ខភាព ក្រោមការឃ្លាំមើលរបស់លោក។ លោកនៅតែនិយាយលើក សរសើរកម្ពុជាយើងថា ប្រជាជន កម្ពុជា ស្លូតត្រង់ អត់ចេះកោងកាច កន្លងមក មានអ្នកមកប្រឡង ទោះជាប់ឬធ្លាក់ មិនដែលតតបជាមួយកម្មវិធី ពីមួយឆ្នាំទៅមួយឆ្នាំមានតែឃើញថា អ្នកមកប្រកួតល្អឡើងៗ ហើយអត់ធ្មត់ តស៊ូដែលនេះលោកមិនសរសើរមិនបាន។ នេះជាការឆ្លើយតបមួយទៅវិញ ព្រោះលោកយល់ថាការរើសសុក្រិតហើយមិនអាចលេងសើច ហើយយកលុយទៅទិញតំណែងមិនបានទេ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM

spot_img
×