ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី អនុប្រធានទី១និងលោក សំ សិរីរតន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀល ថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ មេគ្រួសារគណបក្សប្រជាជនកម្ពុជា នៅ ទូទាំងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង គណៈកម្មាធិការគណបក្សសង្កាត់ និងសាខាបក្ស ក្នុងសង្កាត់ទាំង៧ ក្នុុងក្រុុងស្វាយរៀង។
លោក យូ ប៊ុន្នី ប្រធានគណៈបក្សក្រុងស្វាយរៀងបានធ្វើរបាយការណ៍សង្ខេប អំពីសភាពការណ៍នយោបាយនៅក្នុងភូមិ-សង្កាត់ និងការធ្វើបច្ចុប្បន្នភាពគ្រួសារបក្សរួចមកលោក ជុក មុន្នី បានលើកឡើង អំពីសភាពការណ៍នយោបាយបច្ចុប្បន្ន អំពីអំពើក្បត់ជាតិរបស់ កឹម សុខា និង សម រង្ស៊ី ដែលឃុបឃឹតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ការកាត់ទឹកដីឱ្យបរទេស ដែលជាមូលហេតុនៃការរំលាយបក្សសង្គ្រោះជាតិ ។
លោក ជុក មុន្នី បានមានប្រសាសន៍បន្តទៀតថាៈក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមិទ្ធិផលសម្រេចបានយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក ។ ក្នុងឆ្នាំ២០១៨នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបានតម្លើង។ ការទទួលបាននូវសេវាថែទាំសុខភាព ដោយមិនគិតថ្លៃ ទាំងកម្មករ ក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការ ក្រុមដោះមីន ។ល។
ដោយឡែក ការកែប្រែមុខមាត់របស់ខេត្តស្វាយរៀង ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងឯកឧត្តមម៉ែន វិបុល ប្រធានគណបក្សខេត្ត ធ្វើឱ្យខេត្តស្វាយរៀងរីកចម្រើនហួសពីការស្មាន ។
លោក ជុក មុន្នី ស្នើសុំឲ្យសមាជិកទាំងអស់បន្តគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានអសន:ច្រើនលើសលុបក្នុងរដ្ឋសភា ដោយមិនត្រូវជឿលើការឃោសនាដេកផ្ទះឈ្នះឯងនោះដែរ។
ម្យ៉ាងទៀតត្រូវពន្យល់ដល់សមាជិកបក្សទាំងអស់ត្រូវគូសឱ្យចំប្រអប់របស់គណបក្សនៅលើសន្លឹកឆ្នោតដែលមានលេខរៀងទី២០ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទទួលបាននូវការអភិវឌ្ឍបន្ថែមទៀត៕ វ៉ៃកូ