កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ គេហទំព័រ NextApple និង CTWANT បានរាយការណ៍ពីរឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់ ដែលខ្ចីរថយន្តស្ព័រដ៏ប្រណិត LaFerrari តម្លៃរាប់លានដុល្លារ មកជិះបង្អួតស្រីៗ និងបំណងថតឃ្លីប ប៉ុន្តែអ្នកណាទៅគិតថា ក្រោយបើកឡានចេញដំណើរមិនបាន៣វិនាទីផង ស្រាប់តែជួបគ្រោះដ៏អាក្រក់ បើកទៅបុកគល់ឈើនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តខូចខាត បើគិតជាចំនួនទឹកប្រាក់អាចទិញឡាន១គ្រឿងទៀតបាន។
បុរសរូបនេះមានឈ្មោះ Hua Zi ហើយគាត់បានខ្ចីរថយន្តស្ព័រទំនើបរបស់មិត្តភ័ក្តិគាត់ ដើម្បីបង្អួតស្រីៗឡើងឡានជាមួយ និងបានត្រៀមចំណាយប្រាក់ ៥,០០០ យន់ (ប្រហែល ៦៨៥ ដុល្លារ) ដើម្បីជួលអ្នកថតរូប ថតវីដេអូឃ្លីបពេលនោះ។ ប៉ុន្តែ នៅពេលគាត់ជាន់បន្ថែមល្បឿនរថយន្តបានតែ៣វិនាទីប៉ុណ្ណោះ ក៏ស្រាប់តែបត់រថយន្តក៏ជ្រុលទៅបុកគល់ឈើចិញ្ចើមផ្លូវ បណ្តាលឱ្យផ្នែកដ៏ធំនៃចំហៀងខាងស្តាំរថយន្តធ្លុះធ្លាក់ចេញ និងបូករួមទាំងផ្នែកខាងក្រោយ ក៏រងការខូចខាតផងដែរ។
ក្រោយហេតុការណ៍កើតឡើង Hua Zi បានត្រឹមស្រឡាំងកាំង ទឹកមុខស្លេកខ្លាំង មិនអាចធ្វើអ្វីបាន ក្រៅពីអង្គុយតេទូរស័ព្ទប៉ុណ្ណោះ។ ម្ចាស់រថយន្តបានទៅមើលស្ថានភាពនៃការខូចខាត ហើយក្រោយមក ប្តីប្រពន្ធនោះ ក៏បានយល់ព្រមបញ្ជូនរថយន្ត ទៅយានដ្ឋានឯកជនដើម្បីជួសជុល ។ តម្លៃជួសជុលត្រូវបានប៉ាន់ប្រមាណថាមានចំនួន 300,000 យន់ (ប្រហែល ៤០០០០ ដុល្លារ) ដែលយានដ្ឋានបាននិយាយថា ស្ថិតក្នុងកម្រិតនេះ គឺអាចទិញរថយន្ត Benz ១គ្រឿងទៀតបាន។
ទោះជាយ៉ាងណា ការខូចខាតមិនមែនបញ្ចប់ត្រឹមហ្នឹងទេ ព្រោះថា ដោយសារតែបន្ថែមលើថ្លៃជួសជុល នោះការខូចខាតក៏បានធ្វើឱ្យរថយន្តធ្លាក់តម្លៃដល់ទៅ 2 លានយ័ន (ប្រហែល 10 លានបាត) ប៉ុន្តែម្ចាស់រថយន្ត នៅទីបំផុត បានសម្រេចចិត្តឱ្យ Hua Tzu ទទួលខុសត្រូវតែលើថ្លៃជួសជុលតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



