នារីវ័យក្មេង២នាក់ ដែលបានបាត់ខ្លួននៅក្នុងហេតុការណ៍ចលាចលជាន់គ្នាស្លាប់នៅ Itaewon ហើយត្រូវបានមិត្តភក្តិប្រកាសស្វែងរកតាមរយៈបណ្តាញសង្គម បន្ទាប់មិនអាចទាក់ទងបាន នៅពេលនេះ ត្រូវបានរកឃើញស្លាប់ទាំងពីរ នៅក្នុងចំណោមជនរងគ្រោះ ១៥១ នាក់។
នេះបើតាមនារីជាមិត្តភក្តិ ដែលមានគណនី Twitter ឈ្មោះ karinep_yss បានបង្ហោះដំណឹងស្វែងរកមិត្តភក្តិស្រី២នាក់របស់នាង នៅទី៣០ តុលា ថា «សូមជួយទាក់ទងមកខ្ញុំផង ប្រសិនលោកអ្នកបានឃើញអ្នកទាំងពីរ ព្រោះខ្ញុំមិនអាចទាក់ទងមិត្តភក្តិរបស់ខ្ញុំបានទេ»។
ដោយឡែក នៅថ្ងៃទី៣១ តុលា នេះ គណនីខាងលើ ក៏បានបញ្ជាក់ថា ពួកគេបានស្លាប់ហើយ ដោយនាងបានបង្ហោះសារជាថ្មីយ៉ាងដូច្នេះថា «អរគុណអ្នកទាំងអស់គ្នា សម្រាប់ការជួយ។ យើងបានរកឃើញពួកគេ ប៉ុន្តែ ពួកគេបានលាចាកលោកហើយ…»។
គួរបញ្ជាក់ថា ហេតុការណ៍សោកនាដកម្ម នៅ Itaewon ទីក្រុងសេអ៊ួល ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឲ្យអ្នកទេសចរចូលរួមប្រារព្ធពិធីបុណ្យ halloween ចលាចលជាន់គ្នាស្លាប់ ក្នុងនោះមានជនជាតិវៀតណាម និងថៃផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




