Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ “You had me at hello” ហេតុអីបានយើងលង់ស្នេហ៍មនុស្សម្នាក់នោះ តាំងពីពេលឃើញដំបូង?

You had me at hello ជាប្រយោគក្លាសស៊ិកនៅក្នុងខ្សែភាពយន្តរឿង Jerry MacGuire…ប្រយោគនេះប្រែថា ខ្ញុំស្រឡាញ់អ្នកតាំងពីដំបូង សុំត្រឹមតែឆ្លើយស្វាគមន៍មកវិញ ខ្ញុំក៏យល់ព្រមស្រឡាញ់អ្នកបាត់ទៅហើយ។
សំណួរក៏គឺ ហេតុអីបានយើងលង់ស្នេហ៍មនុស្សម្នាក់តាំងពីពេលឃើញគេដំបូង?
មុនគេបង្អស់ ពាក្យថា លង់ស្នេហ៍នេះ មិនអាចស្មានដឹងពីពេលវេលាបានឡើយថា វានឹងចាប់ផ្ដើមនៅពេលណា? តាំងពីពេលជួបដំបូង? ឬអាចនឹងពេលដែលយើងបានឃើញគេកំពុងធ្វើអ្វីម្យ៉ាង? ឬពេលកើតហេតុការណ៍អ្វីម្យ៉ាង? គ្មានពេលវេលាកំណត់ច្បាស់លាស់ឡើយ ព្រោះជួនកាល ពេលបានជួបហើយ យើងអាចនឹងប្រើពេលវេលាគិតពាក់ព័ន្ធនឹងសម្ព័ន្ធភាពលើកនេះ រួចហើយមានអារម្មណ៍លង់ស្នេហ៍គេតែម្ដង ក៏អាចថាបានដែរ។

ធ្លាប់មានការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងរឿងពេលវេលានៃការលង់ស្នេហ៍ នៅលើក្រុមមនុស្សវ័យកំលោះក្រមុំចំនួន ១១១នាក់ ហើយសំណួរដែលប្រើ គឺពាក់ព័ន្ធនឹងសេចក្ដីស្នេហាបច្ចុប្បន្ន ឬស្នេហាថ្មីចុងក្រោយបំផុតរបស់ពួកគេ។
ចម្លើយដែលបានមកវិញ មានច្រើនយ៉ាងណាស់ ដូចជា ប្រើពេលវេលាច្រើន-តិច ខុសប្លែកពីគ្នាជាដើម តែលទ្ធផលសរុបចេញមកគឺ មនុស្សប្រុសប្រើពេលវេលាជាមធ្យមប្រមាណ ៩៧ថ្ងៃក្នុងការមានអារម្មណ៍ដឹងថាលង់ស្នេហ៍គេ តែមនុស្សស្រីវិញ អាចនឹងច្រើនជាង គឺប្រើពេលវេលាប្រមាណជា ១៣៩ថ្ងៃ។

ការលង់ស្នេហ៍ ឬឃើញភ្លាមស្រឡាញ់ភ្លែត ច្រើនតែបណ្ដាលមកពីកម្លាំងទាក់ទាញ
បុគ្គលភាពដែលបានជួបគ្នាគ្រាដំបូង ច្រើនតែជាកត្តាសាងកម្លាំងទាក់ទាញ ដែលធ្វើឱ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយប្រាកដណាស់ថា យើងប្រហែលជាមិនអាចបដិសេធបានទេថា មុននឹងស្គាល់ពីនិស្ស័យចិត្តថ្លើម មនុស្សយើងសម្លឹងមើលរូបលក្ខណៈ និងអ្វីដែលបង្ហាញចេញមក ជារឿងដំបូងគេ។
ប្រាកដណាស់ថា មានបច្ច័យផ្សេងៗជាច្រើនទៀតចូលមកពាក់ព័ន្ធ តែបើឱ្យសរុបក្នុងរយៈដំបូង យើងអាចនឹងស្រឡាញ់នរណាម្នាក់នៅពេលឃើញដំបូង ព្រោះកម្លាំងទាក់ទាញដែលកើតឡើងនៅពេលជួបគ្នាដំបូង។ កម្លាំងទាក់ទាញនេះ ចម្បងៗ គឺមកពីរូបសម្បត្តិខាងក្រៅ និងអ្វីដែលគេ ឬនាងបង្ហាញចេញមក។

“You had me at hello” ក៏មានអារម្មណ៍ដឹងបានដែរ
ពេលយើងធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់នៅពេលបានជួបគេភ្លាមនោះ វាអាចមានអារម្មណ៍ ដែលល្មមនឹងរៀបរាប់អធិប្បាយបាន ដូចជា…
-រំភើប រហូតអធិប្បាយមិនត្រូវ
-ចង់ធ្វើអ្វីថ្មីៗ មានអារម្មណ៍ស្រស់ស្រាយ ស្រស់ថ្លា
-នឹកឃើញតែមនុស្សម្នាក់នោះ មិនថាពេលភ្ញាក់ មុនចូលគេង និងតែងតែនឹកដល់ផែនការអនាគតពាក់ព័ន្ធនឹងមនុស្សម្នាក់នោះ
-ចង់តែចំណាយពេលវេលារួមគ្នាឱ្យបានច្រើនបំផុត
-ចាប់អារម្មណ៍ពីអ្វីដែលមនុស្សម្នាក់នោះធ្វើ និងចង់រៀនយល់ដឹងជាមួយមនុស្សម្នាក់នោះទៀតផង
-មានអារម្មណ៍ថាមានសុវត្ថិភាព ពេលបាននៅជិតគេ
-មានអារម្មណ៍ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ

បើសិនមានអារម្មណ៍ស្រឡាញ់នរណាម្នាក់តាំងពីពេលជួបដំបូង អាចរាប់បានថា ជារឿងដែលរ៉ូមែនទិកល្អណាស់ តែយ៉ាងណាក៏ដោយ គួរប្រើពេលវេលារៀនយល់ដឹងពីគ្នាបន្តិច ដើម្បីឱ្យបានស្គាល់ពីអត្តចរិតរបស់មនុស្សម្នាក់នោះថា បើអូខេ បើល្អ ក៏បន្តទៅទៀត។ យើងសូមបញ្ចប់រឿងនេះដោយប្រយោគក្នុងបទចម្រៀងស្នេហាពីរោះៗ ដែលប្រហែលជាស៊ីគ្នានឹងមាតិការឿងនេះ ដូចជា “ពេលអ្នកញញឹម You had me at hello…មិនដឹងថា អ្នកធំឡើងកណ្ដាលហ្វូងបុប្ផាដ៏ច្រើនប៉ុនណាទេ ហេតុអីបានជាអ្នក បានគ្រប់គ្រងស្នាមញញឹមដ៏ស្រស់ស្អាតដល់ថ្នាក់ហ្នឹង ធ្វើឱ្យខ្ញុំមិនអាចស្រឡាញ់នរណាផ្សេងទៀតបានឡើយ”៕

×