បាត់ដំបង ៖ មានករណីក្មេងលង់ទឹកស្លាប់២នាក់ នៅចំណុចទឹកស្រះខាងក្រោយផ្ទះ នៅក្រុមទី១៦ ភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល នៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ ។
ប្រភពបានពីសមមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ ច័ន្ច.ដារ៉ាសុភ័ក្រ ភេទស្រី អាយុ ២ឆ្នាំ ៦ខែ និងទី២.ឈ្មោះ នឿន.ចិន្តា ភេទប្រុស អាយុ ២ឆ្នាំ ៨ខែ ក្មេងរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំពោះមូលហេតុគឺបណ្តាលមកពីក្មេងប្រុសស្រីទាំង២នាក់ ចុះលេងទឹកស្រះក្រោយផ្ទះខណៈដែលជីដូន និងម្តាយរវល់មិនបានចាប់អារម្មណ៍មើល ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ក្មេងរងគ្រោះទាំង២នាក់ សមត្ថកិច្ចអាចសន្និដ្ឋានបានថា កុមាររងគ្រោះពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពកុមាររងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕ ដោយ៖បញ្ញាស័ក្តិ