Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ឹម… អត់​ខ្លាច​គ្រោះថ្នាក់​សោះ! នៅ​កូរ៉េ​ក៏​ស្លា.ប់ នៅ​ឥណ្ឌា​ក៏​ស្លា.ប់ ព្រោះតែ​ទង្វើ​ជ្រួល​ជ្រឺម​អត់​គិ​ត​នេះ…

នេះជារូបភាពដ៏គួរហួសចិត្តខ្លាំងតែម្តង ខណៈដែលបានឃើញរូបភាពទាំងនេះ បង្ហាញមនុស្សម្នាដែលភាគច្រើនជាយុវវ័យប្រុសស្រី នាំគ្នាជ្រួលជ្រឺមទៅពពាក់ពពួនពេញប្រៀបនៅលើស្ពានឈើដ៏តូច ដើម្បីទស្សនាពិធីអុំប្រណាំងទូក ដែលហាក់ពុំមានការភ័យខ្លាចអាចនឹងបាក់ស្ពានសោះឡើយ។

យ៉ាងណាមិញ ទិដ្ឋភាពថ្ងៃអុំទូកនេះផងដែរ ត្រូវបានធ្វើឡើងនៅ «ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ» ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

តាមរយៈរូបភាពបានបង្ហាញហ្វូងមនុស្សជាយុវវ័យប្រុសស្រី បានឈរឡើងណែនតាន់តាប់ នៅលើស្ពានឈើដែលត្រូវបានឃើញលេចចេញឡឹមៗប៉ប្រាសនឹងផ្ទៃទឹក ដែលឃើញហើយពិតជាគួរឲ្យភ័យខ្លាចជំនួសជាខ្លាំង ព្រោះថា ប្រសិនបើមានឧបទ្ទវហេតុកើតឡើង តើនរណាជួយយើងទាន់ ខណៈស្ពានឈើនេះ ដែលត្រូវបានដឹងថាមានប្រវែងជិត១គីឡូម៉ែត្រ មានកម្ពស់លេចក្បាលមនុស្ស។

អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភខ្លាំងនោះ គឺខ្លាចក្រែងអាចកើតមានហេតុការណ៍បាក់ស្ពានដូចនៅប្រទេសឥណ្ឌា ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤១ នាក់ ស្លាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×