ឆ្លើយតបនឹងកិច្ចសម្ភាសន៍របស់អ្នកសារព័ត៌មានលោក Stottenberg ពោលថា ៖ “ចាំបាច់ត្រូវបង្កសម្ពាធលើកូរ៉េខាងជើង ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពតាមរយៈផ្លូវចរចា។ សម្ពាធគឺជាផ្លូវនាំទៅកាន់សន្តិភាព។ យើងត្រូវបង្កសម្ពាធនយោបាយ សម្ពាធការទូត ប៉ុន្តែពិសេសនោះគឺ ចាំបាច់ត្រូវបង្កសម្ពាធសេដ្ឋកិច្ច”។
អគ្គលេខាធិការអង្គការ NATO Jens Stottenberg
លោកថា លោកពិតជារីករាយគ្រាដែល “ជាក់ស្តែងបណ្តាវិធានការដាក់ទណ្ឌកម្ម កំពុងត្រូវបានអនុវត្តប្រយ័ត្នប្រយែងជាងមុនៗ”។
អគ្គលេខាធិការ NATO និយាយថា ៖ “រុស្ស៊ី និងចិន មានបន្ទុកទទួលខុសត្រូវពិសេស ព្រោះប្រទេសទាំង២ សុទ្ធសឹងជាសមាជិកអចិន្ត្រៃយ៍ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសទាំង២ ជា “អ្នកជិតខាង” មានព្រំប្រទល់ជាប់គ្នានឹងកូរ៉េខាងជើង”។
មុននេះថ្លែងក្នុងសន្និសីទកាសែតមួយ នៅអង្គការសហប្រជាជាតិប្រមុខការទូតរុស្ស៊ី Sergei Laverov បានកត់សម្គាល់ថា លោកពុំពេញចិត្តគ្រារុស្ស៊ីត្រូវរងបន្ទុកដោះស្រាយជម្លោះទាំងអស់ រួមមាន ស្ថានការណ៍នៅកូរ៉េខាងជើង ស៊ីរី អ៊ីរ៉ង់ អ៊ុយក្រែន និងប្រទេសដទៃទៀត។
រុស្ស៊ី និងចិន ស្ថិតក្នុងចំណោមប្រទេសតិចតួច ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ហើយក៏មានកង្វល់រួមគ្នាចំពោះការគ្រាអាមេរិកដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច THAAO នៅកូរ៉េខាងត្បូង។ ក្រុងមូស្គូ និងប៉េកាំងបានអំពាវនាវជារឿយៗឲ្យគ្រប់ភាគីអត់ធ្មត់ ក្នុងការស្វែងរកដំណោះស្រាយបញ្ហាកូរ៉េខាងជើង។
មុននោះចិននិងរុស្ស៊ី បានផ្តួចផ្តើមផែនការ១ គឺការ “បង្កកខ្វេ” ដែលតាមនោះកូរ៉េខាងជើងត្រូវបង្កកកម្មវិធីនុយក្លេអ៊ែរ ដើម្បីប្តូរយកការដែលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួម។ ទោះបីជាគំនិតផ្តួចផ្តើមនេះត្រូវបានអាមេរិកបដិសេធ ប៉ុន្តែវាឆ្លុះបញ្ចាំងឲ្យឃើញគំនិតរបស់ចិន និងរុស្ស៊ី បង្កប់នូវគោលដៅរយៈពេលវែង ដែលនោះគឺឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។
ក្នុងដំណើរទស្សនៈកិច្ចអាស៊ី ១២ថ្ងៃ របស់លោក Trump បញ្ហាកូរ៉េខាងជើងជាប្រធានបទ “ក្តៅ” ក្នុងជំនួបសមភាគី ចិននិងរុស្ស៊ីប៉ុន្មានថ្ងៃទៀត។ ពិភពលោកកំពុងសង្ឃឹមចំពោះជំនួបមហាអំណាចទាំង៣ នៅ APEC និងកំពូលអាស៊ាន នាប្រទេសហ្វីលីពីនប៉ុន្មានថ្ងៃទៀត៕