នេះជាខណៈពេលមួយដ៏បុកពោះខ្លាំងតែម្តង គ្រាកង់បី១គ្រឿង ដែលគេអះអាងថាជាមធ្យោបាយដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដោយមិនដឹងថាអ្នកបើកបរ ស្ថិតក្នុងស្ថានភាពបែបណា ឬ កង់បីមានបញ្ហាហ្វ្រាំងយ៉ាងណា? បានបើកបុកខឿនថ្មចិញ្ចើមផ្លូវដ៏គួរឲ្យហួសចិត្ត បណ្តាលឲ្យច្រឡោតតោតតូង ស្ទុះទៅបុកម៉ូតូ១គ្រឿង ដែលកំពុងឆ្លងកាត់យ៉ាងពេញទំហឹង ក្រឡាប់នៅនឹងកន្លែងតែម្តង។ ប៉ុន្តែ ចាត់ទុកជាសំណាងធំ ដែលកង់បីនេះ ពុំបានប៉ះឡាន Range Rover កុំអីសងគេធ្ងន់កហើយ។
បើតាមអ្នកប្រើប្រាស់បណ្តាញសង្គម បានប្រាប់ឲ្យដឹងថា ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅចំណុចចំណោតឡើងទៅឃ្លាំងលើ (កំពង់សោម)។ ហើយគេក៏បានបញ្ជាក់ថា ផ្លូវចំណោតហ្នឹងចោទខ្លាំងណាស់ គ្រោះសឹងរាល់ថ្ងៃ សូមបើកបរមានការប្រុងប្រយ័ត្នផង!។
ទាក់ទងករណីដ៏ហួសចិត្តនេះ បើតាមម្ចាស់រថយន្តបើកបរខាងក្រោយ ដែលបានថតវីដេអូពីហេតុការណ៍កើតឡើងស្តែងៗ ក្នុងនោះជាពិសេសស្រី្តៗ បាននាំគ្នាប្រហោងពោះជំនួស និងលាន់មាត់បាននិយាយថា អ្នកបើកកង់បីនោះ បើកឈ្លើយណាស់ មុនពេលគ្រោះថ្នាក់នេះកើតឡើង។
តែទន្ទឹមនឹងការចោទឡើងនេះ ក៏មានមនុស្សជាច្រើន បានធ្វើការសន្និដ្ឋានថា អាចជាដាច់ហ្រាំង ហើយអ្នកបើកព្យាយាមបើកឡើងខឿន ដើម្បីផ្ទប់និងជញ្ជាំងផ្ទះ កុំអោយប៉ះឡានគេ តែឡើងមិនរួច ក៏បណ្តាលឲ្យគ្រោះថ្នាក់បែបនេះទៅ។ ហើយជាមួយគ្នានេះ គេក៏ឃើញបុរសម្នាក់បានចេញមកអះអាងថា «ឈ្នាន់ហ្វ្រាំងដាច់ជាពីរបងៗ មិនមែនគាត់បើកឈ្លើយទេ កុំវិនិច្ឆ័យគាត់ដោយមិនទាន់ដឹងពីមូលហេតុ ខ្ញុំអ្នកនៅទីនោះផ្ទាល់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






@userkcl6hjntkh ♬ original sound – userkcl6hjntkh