Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិ​ត្ត​ណាស់! មិនដឹង​យក​អ្វី​មក​គិត​ទេ ភ្លើ​ង​ហ្វា​មធ្យម ងំ​ភ្លើង​ភ្លើង «រង្គសាល» ហ្នឹង​ហ្មង គឺថា…!

ករណីដ៏ហួសចិត្តនេះ បើតាមលោក សូ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជនផ្លូវគោក និងជាប្រធាន អនុក្រុមការងារអន្តរក្រសួងផ្នែកដឹកជញ្ជូនផ្លូវគោក ធ្លាប់បានបញ្ជាក់ថា ការបំពាក់ភ្លើងលម្អបន្ថែមលើរថយន្ត និងទោចក្រយានយន្ត គឺពុំត្រឹមតែជាប្រព្រឹត្តខុសពីលក្ខណៈបច្ចេកទេសរបស់យានយន្តដែលបានកំណត់មកស្រាប់ប៉ុណ្ណោះទេ តែថែមទាំងបង្កឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតផង។

លោក សូ ពិសី ក៏បានឲ្យដឹងបន្ថែមថា តាមមាត្រា៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា ការបំពាក់បន្ថែមសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលម្អផ្សេងៗនៅលើយានជំនិះ ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស គឺត្រូវបានហាមឃាត់។ ដូច្នេះ ម៉ូតូ​ ឡាន ដែលបំពាក់បន្ថែមក្រៅពីភ្លើងកូដ និងភ្លើងហ្វា (ខាងមុខ) គឺជាការល្មើសទៅនឹងមាត្រា៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលសមត្ថកិច្ចត្រូវហៅមកធ្វើការអប់រំ និងក៏ដូចធ្វើកិច្ចសន្យាព្រមាន។

តែទោះជាយ៉ាងណា គេនៅតែឃើញម៉ូតូ ឡាន កង់បី មួយចំនួន គឺនៅតែបំពាក់ភ្លើងលម្អដោយអត់ខ្វល់នឹងច្បាប់ហាមឃាត់សោះឡើយ ជាពិសេសឡានដឹកដី និងឡានទំនើបខ្លះ ពុំត្រឹមលេងភ្លើងញាក់ទេ គឺថែមទាំងបំពាក់ហ្វាខាងក្រោយ ដែលធ្វើឲ្យប៉ះពាល់ដល់ភ្នែកអ្នកបើកបរខាងក្រោយយ៉ាងខ្លាំង។

ជាក់ស្តែង ឡានប៉ុន្មានគ្រឿងនេះ ដែលគេថតបង្ហាញផ្លាកលេខយ៉ាងច្បាស់ៗ បង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ គឺសុទ្ធតែស៊េរីលេងភ្លើងហ្វា និងភ្លើងញាក់ បំពាក់ពីខាងក្រោយ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×