ជារឿងនឹកស្មានមិនដល់មួយ ដែលអតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ ឈ្មោះ ទួន ឆានឈុន ត្រូវបានតុលាការសម្រេចសាលក្រមឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទប្រព្រឹត្តករណីឆក់កាលពី ២ខែមុន នៅចំណុចម្ដុំអូឬស្សី ។
ជនជាប់ចោទឈ្មោះ ទួន ឆានឈុន ១៨ឆ្នាំ ត្រូវបានសម្ថកិច្ចចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេ ព្រមទាំងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ ដែលកំពុងធ្វើដំណើរតាមផ្លូវ នៅម្ដុំផ្សារអូឬស្សី ហើយខណៈនោះដែរ ត្រូវបានទទួលរងទារុណ្ឌកម្មពីសំណាក់ប្រជាពលរដ្ឋរហូតដល់របួសប៉ោងមុខមាត់ផងដែរ ។
ក្រោតចាប់ខ្លួន សមត្ថកិច្ចបានសាកសួរជនខាងលើ ដើលម្បីរកមុខសញ្ញាមេក្លោងទាក់ទងនឹងករណីនេះ ប៉ុន្តែគេមិនប្រាប់ ទើបសមត្ថកិច្ចសម្រេចកសាងសំណូមរឿង បញ្ជូនទៅតុលាការតែម្ដង ហើយរហូតដល់ថ្ងៃទី ១០ ខែមិថុនា ម្សិលមិញនេះ តុលាការបានប្រកាសសាលក្រមដាក់ពន្ធនាគារអតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ ដែលកំពុងធ្លាក់កូដរូបនេះរយៈពេល ៣ឆ្នាំ ៕ សាវុធ