Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាពិពាហ៍៖ ទ្រាំនៅម្នាក់ឯងបានខ្លះហើយ តែ តើយើងត្រូវប្រើពេលប៉ុន្មានទៀត ទើបរបួសបេះដូងល្អប្រសើរឡើងវិញ?

តើយើងត្រូវប្រើពេលវេលាយូរប៉ុនណាទៅ ទើបល្អប្រសើរ ឬធូរស្រាលឡើងវិញ? ថ្ងៃនេះយើងសូមនាំអ្នកដែលកំពុងរងរបួសបេះដូងដោយសារការបែកបាក់ស្នេហាទាំងឡាយ មកស្វែងរកចម្លើយទាំងអស់គ្នា…

លទ្ធផលពីការសិក្សាស្រាវជ្រាវ ដែលនឹងលើកយកមកធ្វើជាអំណះអំណាងនាពេលនេះ បានប្រាប់ថា យើងនឹងប្រើពេលវេលាជាមធ្យមប្រមាណជា ៦ ទៅ ១៨ខែ ដែលបានអះអាងពីការបែកបាក់ដ៏ធំធេងមួយ មិនមែនជាការសេពគប់គ្នាបែបលេងៗ ឬបែបសេពគប់ រួចលែង សេពគប់ រួចលែងនោះទេ។ ក្រៅពីនេះ នៅមានការសាកសួរពីរឿងនេះ ពីមនុស្សចំនួនជាង ២ ០០០នាក់ថា តើត្រូវប្រើពេលវេលាយូរប៉ុនណា ទម្រាំនឹងមនុស្សយើងអាចធ្វើអ្វីផ្សេងទៀតបាន ក្រោយពីការបែកបាក់ស្នេហ៍រួច ដូចជាថា តើយូរប៉ុនណាទើបឈប់នឹកគិតពីគេ ជាដើម។

១-ឈប់តាមដានបណ្ដាញសង្គមរបស់អតីតសង្សារ
លទ្ធផលនៃការសាកសួរ បានបង្ហាញថា អាចនឹងប្រើពេលវេលាប្រមាណជា ១ខែ ឬ ៥សប្ដាហ៍ ក្នុងការចាប់ផ្ដើមឈប់តាមដាន Facebook របស់អតីតសង្សារ តែមាន ១ភាគ១០ បានសារភាពថា នៅតែលួចតាមដានមើល យូររហូតដល់ទៅ ៥ខែឯណោះ។
ប្រាកដណាស់ថា វិធីដែលនឹងជួយអ្នកបានគឺ ប្លុកភ្លាមៗ ក្រោយពីបែកបាក់គ្នា ឬឱ្យគេប្លុកអ្នកក៏បាន។

២-ឈប់យំ
ប្រើពេលប្រមាណ ៦សប្ដាហ៍ក្នុងការឈប់យំ តែ ប៉ុនហ្នឹងក៏មិនអីដែរ ព្រោះអ្នកខ្លះប្រើពេលដល់ជាង ១ឆ្នាំឯណោះ ទម្រាំឈប់យំ។ យើងអាចយំបាន ព្រោះវាជួយទម្លាយអារម្មណ៍សោកសៅចេញមកបាន។

៣-លុបលេខចោល
៣០ភាគរយឆ្លើយថា ពួកគេប្រើពេលវេលាប្រមាណ ៦សប្ដាហ៍ទម្រាំដាច់ចិត្ត លុបលេខទូរស័ព្ទរបស់អតីតសង្សារចេញពីទូរស័ព្ទ។

៤-យករបស់របរទៅបោះចោល
រូបថត ខោអាវ វត្ថុដែលមានការចងចាំរួមគ្នា មនុស្សយើងនឹងប្រើពេលវេលាប្រមាណជា ៧សប្ដាហ៍ ឬជិត ២ខែ ដើម្បីកម្ចាត់វត្ថុទាំងអស់នោះចេញ មិនថាតែគ្រវាត់ចោល ផ្ញើទៅឱ្យវិញ ឬយកទៅបរិច្ចាគក្ដី ក៏នឹងប្រើពេលវេលាប្រមាណៗនេះដែរ ឬលើកលែងតែអ្នកគិតថា អាចនឹងវិលមកជានាគ្នាវិញប៉ុណ្ណោះ ទើបមិនចង់បោះចោលវត្ថុទាំងអស់នោះ។

៥-លុបរូបចេញ
ជាង ៧សប្ដាហ៍ គឺពេលវេលាជាមធ្យម ដែលមនុស្សបែកបាក់គ្នាប្រើ ដើម្បីលុបរូបអតីតសង្សារចេញពីកុំព្យូទ័រ ទូរស័ព្ទ និងបណ្ដាញសង្គមផ្សេងៗ តែ អតីតគូសង្សារមួយចំនួន នឹងធ្វើរឿងហ្នឹងភ្លាមៗតែម្ដង បន្ទាប់ពីបែកបាក់គ្នា។

៦-ឈប់រំឭកពីអតីតសង្សារ
ប្រមាណ ៨សប្ដាហ៍…នេះគឺជារយៈពេលជាមធ្យមដែលទាបបំផុត ព្រោះមនុស្សជាច្រើននៅតែនិយាយរំឭកពីអតីតសង្សារជារឿយៗ ជាពិសេសពេលបានជួបជុំមិត្តភក្តិ ឬអ្នកស្គាល់ និងប្រាកដណាស់ថា គ្មានអ្វីសប្បាយ និងឈឺចិត្តខ្លាំងជាងការបាននិយាយពីអតីតសង្សារនៅក្នុងវង់សុរាឡើយ។

៧-ចាប់ផ្ដើមសិក្សា និងសេពគប់អ្នកថ្មី
ជាង ១៣សប្ដាហ៍ ឬជាង ៣ខែ ដើម្បីនឹងចាប់ផ្ដើមសិក្សា និងសេពគប់ជាមួយមនុស្សណាម្នាក់ជាថ្មីម្ដងទៀត។ វាគួរតែជាអំឡុងពេលដែលចាប់ផ្ដើម Move on បានខ្លះៗហើយ។ អ្នកខ្លះដែលចាត់ការអារម្មណ៍ខ្លួនឯងបានលឿន ក៏នឹង Move បានលឿនជាងនេះ។ ការដើរលេងជាមួយអ្នកថ្មីក្នុងអំឡុងពេលដំបូងៗក្រោយពីបែកបាក់ស្នេហ៍ចាស់ គឺជាអារម្មណ៍ដែលចង់រកមនុស្សណាម្នាក់មកជំនួស អាចនឹងមិនបានស្មោះស្ម័គ្រប៉ុន្មានឡើយ។

ទីបញ្ចប់ មានអ្នកខ្លះទៀត ប្រើពេលយូរដល់ទៅ ៥ឆ្នាំ ដើម្បីចាប់ផ្ដើមស្នេហ៍ថ្មី តែមិនថាពេលវេលានឹងយូរប៉ុនណា ក៏មិនសំខាន់ស្មើនឹង សំខាន់ថ្ងៃនេះ អ្នកភ្ញាក់ឡើងហើយញញឹម មានសេចក្ដីសុខជាមួយជីវិតថ្មីៗ ដែលមិនបានចងជាប់ជាមួយមនុស្សពីមុន។ អ្នកឈានផុតភាពឈឺចាប់សោកស្ដាយហើយ យ៉ាងណាៗក៏ច្បាស់ជាមានថ្ងៃដែលល្អមែនទែន ១ថ្ងៃដែរ ព្រោះពេលនេះ មើលទៅ វារាងដូចជាលួចល្អៗបន្តិចហើយ មែនអត់?។

Sad man checking smartphone sitting on a sofa at home
×