Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ម្ចាស់​ឡាន​ព្រុ​ស ដែល​បើក​ឈ្លើ.យ លើ​ផ្លូវ​ល្បឿន​លឿន​ថ្ងៃ​មុន ប៉ូលិស​ហៅ​ដុះ​ក្អែល​ហើយ តែម​ហា​ជន​មិន​ពេញចិ​ត្ត ត្រង់ថា…

កាលពីពេលថ្មីៗនេះ វីដេអូមួយដ៏ហួសចិត្តបំផុតមួយ បង្ហាញពីទង្វើឡានព្រុស១គ្រឿង បើករ៉េពេញផ្លូវ (មិនឲ្យអ្នកខាងក្រោយវ៉ាបាន ដែលត្រូវបានលឺនិយាយរអ៊ូជាជនជាតិថៃ) ស្ថិតនៅលើផ្លូវល្បឿនលឿន បានបង្កឲ្យមានការស្អប់យ៉ាងខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម។

តែយ៉ាងណាមិញ ក្រោយវីដេអូនេះត្រូវបានចែករំលែក ជាមួយមតិមហាជនរិះគន់យ៉ាងខ្លាំង នៅទីបំផុត ម្ចាស់ឡានព្រុសបើកឈ្លើយនោះ ត្រូវបានសមត្ថកិច្ចកោះហៅមកដុះក្អែលហើយ។

នេះបើតាមទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។

ក្រសួងក៏បានបញ្ជាក់ថា បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ២ករណី «បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និងបណ្ណបើកបរផុតសុពលភាព»។

តែទោះជាយ៉ាងណា មហាជនបានសម្តែងការមិនពេញចិត្ត និងរិះគន់សមត្ថកិច្ចក្រសួង ដែលមិនគួរណាបិទបាំងមុខម្ចាស់ឡានបើកឈ្លើយប្រភេទនេះ និងសូម្បីតែឈ្មោះ អាយុ ក៏មិនឲ្យដឹង តើបង្ហោះមាន័យអី ព្រោះថាជនបង្កគួរតែបង្ហាញមុខ ទើបត្រឹមត្រូវ​ បើជនបង្កមិនបានបង្ហាញមុខ គឺប្រៀបដូចឆាកល្ខោន ឬការសម្តែងផុសដើម្បីបង្រ្គប់ចិត្តអ្នកតាមដានសង្គមប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×