ភីឡុតម្នាក់ដែលបើកយន្តហោះប្រភេទ microlight ព្រលះនឹងដើមឈើ១ដើម និងត្រូវមែកឈើដ៏ធំមួយបុកទម្លុះធ្លាយស្មាយ៉ាងសាហាវ បានប្រាប់ក្រុមគ្រូពេទ្យថា៖ «ខ្ញុំជាមនុស្សឆ្កួត!» ។
សម្រាកក្នុងមន្ទីរពេទ្យជាមួយកំណាត់មែកឈើ នៅតែជាប់នឹងស្មារបស់គាត់ អ្នកបើកបរយន្តហោះឈ្មោះ Ivan Krasouski បាននិយាយកំប្លែងថា គាត់គឺជាអាណាព្យាបាលរបស់តួអង្គ Galaxy, Groot «មនុស្សឈើដើរ» ។
បុរសអាយុ ៣៦ ឆ្នាំ រូបនេះមកពី Belarus បានកំពុងធ្វើការហោះយន្តហោះប្រភេទ microlight ស្ថិតនៅតំបន់ជនបទមួយ ប៉ុន្តែ ជាអកុសល គាត់ក៏បានបើកចូលព្រឺឈើមួយ ។
ទោះបីត្រូវបានចាក់ដោតដោយកំណាត់មែកឈើប្រវែង១ម៉ែត្រ នៅនឹងស្មាក៏ដោយ តែ Krasouski នៅតែគ្រប់គ្រងស្មារតីយ៉ាងល្អ ដើម្បីថតវីដេអូពីលើគ្រែមន្ទីរពេទ្យ ដោយយ៉ាងរីករាយជាមួយនឹងហេតុការណ៍ដ៏រន្ធត់នេះទៅវិញ ។
នៅក្នុងខ្សែវីដេអូដ៏រន្ធត់ គាត់បានប្រាប់អ្នកទស្សនាឲ្យសម្លឹងមើលបណ្តារូបភាពដ៏សាហាវៗនេះរបស់គាត់ ។
«គ្រប់គ្នាបានដឹងរួចទៅហើយថា ក្រុមគ្រូពេទ្យបានធ្វើឲ្យរូបភាពទាំងនេះរាលដាល ហេតុដូច្នេះ វាគ្មានអ្វីដែលនឹងត្រូវលាក់បាំងនោះទេ សូមមើលចុះ!» ។
បុរសរូបនេះបន្ទាប់មក បានប្រៀបធៀបស្ថានភាពរបស់គាត់ ទៅនឹងការដាក់ទណ្ឌកម្មដូចនៅមជ្ឈឹមសម័យអីចឹង ។ «វាហាក់ដូចជានៅសម័យបុរាណ ដែលមនុស្សត្រូវបានដាក់នៅលើបង្គោល… ដូចជារូបខ្ញុំត្រូវបានដោតនៅពេលនេះអីចឹង» ។
ខ្លួនប្រាណបុរសបេឡារុសរូបនេះ ពោរពេញដោយឈាម ខណៈអង្គុយនៅលើគ្រែមន្ទីរពេទ្យ ដែលមែកឈើនៅតែដោតនឹងស្មារបស់គាត់ ។
Krasouski បានពន្យល់ថា ដំបូងឡើយ គាត់បានគិតថា គាត់មានសំណាង ហើយគេចផុតពីគ្រោះថ្នាក់នេះ ដោយពុំទទួលនូវការឈឺចាប់បែបនេះទេ ។
ទោះយ៉ាងណា គាត់ត្រូវបានគេរំពឹងថា នាងជាស្បើយពីរបួសដ៏សាហាវនេះ បន្ទាប់សម្រាកព្យាបាលក្នុងរយៈពេលដ៏វែងមួយ ៕ ឧត្តម