Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដាស់តឿន​អ្នករាល់គ្នា «កុំ​ទុ​ក​របស់​មានតម្លៃ​ក្នុង​ឡាន» កុំ​ឲ្យ​រងគ្រោះ​ដូច​គាត់ ដោយ​គ្រាន់តែ​ទុក…

បុរសម្នាក់បានចែករំលែកនៅលើ Twitter ទាក់ទងករណីដែលគាត់គ្រាន់តែទុកសម្លៀកបំពាក់ និងថង់ទឹកដោះគោរបស់កូនប្រុសអាយុ ១ ឆ្នាំ នៅកៅអីខាងក្រោយរថយន្ត តែមិននឹកស្មានសោះថា វាបានធ្វើឲ្យកញ្ចក់ទ្វារថយន្តរបស់គាត់ត្រូវបានវាយបំបែកខ្ទេច ដោយសារចោរគិតថាក្នុងនោះមានរបស់មានតម្លៃ។

បុរសជាជនរងគ្រោះខាងលើ ដែលមានឈ្មោះ Irfan បានប្រាប់ថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែតុលា ចន្លោះម៉ោង ៨ ដល់ ១០ យប់ ស្ថិតនៅក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី។

ជាក់ស្តែង កញ្ចក់ទ្វាចំហៀងកៅអីខាងក្រោយ ត្រូវបានវាតបំបែកខ្ទេចខ្ទី ហើយកាបូបទារកត្រូវបានបើកឡើង ប៉ុន្តែដោយសារតែមិនមានរបស់អ្វីដែលមានតម្លៃនៅក្នុងកាបូបនោះ ចោរក៏បានទុកវាចោលនៅទីនោះ។

Irfan ក៏បានឲ្យដឹងថា នៅយប់នោះ ក៏មានជនរងគ្រោះជាប្តីប្រពន្ធ បានមកប្រាប់គាត់ថា កញ្ចក់រថយន្តរបស់ពួកគេត្រូវបានវាយកម្ទេចផងដែរ។ ពួកគេបានប្រាប់គាត់ ពួកគេមិនមានសំណាងដូចគាត់ទេ គឺ Laptop របស់ក្រុមហ៊ុនទុកនៅក្នុងឡាន ត្រូវចោរលួចយកទៅបាត់។

Irfan បានឲ្យដឹងថា គាត់បានជូនដំណឹងដល់អ្នកគ្រប់គ្រងផ្សារទំនើប អំពីអ្វីដែលបានកើតឡើង ប៉ុន្តែគាត់មិនបានរាយការណ៍ករណីនេះទៅប៉ូលីសទេ ព្រោះមិនមានការបាត់បង់ទ្រព្យសម្បត្តិ។

តែទោះជាយ៉ាងណា ដោយសារ Irfan មិន​ចង់​ឲ្យ​អ្នក​ដទៃ​រង​គ្រោះ គាត់​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ “សូមប្រយ័ត្ន កុំទុករបស់របរថ្លៃៗក្នុងឡាន។ ខ្ញុំ​សង្ឃឹម​ថា អ្នក​ដទៃ​នឹង​មិន​រង​គ្រោះ​ចំពោះ​រឿង​នេះ​ទេ»។

Irfan ក៏បានបញ្ជាក់ឲ្យដឹងថា ករណីនេះ គាត់ត្រូវចំណាយប្រាក់ ៤២ ដុល្លារ ដើម្បីប្តូរកញ្ចក់ទ្វារថយន្តរបស់គាត់។ ហើយគាត់ក៏​សង្ឃឹម​ថា ​ជន​ល្មើស​នឹង​ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×