ភ្នំពេញ ៖ ចំណងដៃស្នេហា រវាងលោក ឆានី និង ចន ច័ន្ទលក្ខិណា បានបន្សល់ទុកនូវកូនស្រីម្នាក់ដែលបាន រួមរស់ជាមួយគ្នា។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល អ្នកទាំង២បានបែកផ្លូវគ្នាសាងគូជីវិតថ្មី។ ឯអ្នកនាងចន ច័ន្ទបានជ្រើសរើស លោកហេង ឡុងជាគូសង្សារដូចប្តីប្រពន្ឋ រស់នៅជាមួយគ្នាមិនទាន់រៀបការ។
នៅពេលដែល អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះរូបជាមួយកូនស្រី ឈ្មោះជូលី អ្នកនាងរមែងរអៀសខ្លួនព្រោះ ជូលីខ្មាស់កូនព្រោះ ដូចបងស្រីនិងប្អូនបណ្តើរគ្នា។ អ្នកណាៗក៍ថា ជូលីស្អាត ខ្ពស់ក៍ខ្ពស់ ទម្រង់មុខស្រស់ទាក់ទាញ ហើយបើបានលេងកុន ឬប្រឡងបវរកញ្ញាទៀតនោះរិតតែពិសេសណាស់។ យ៉ាងណា អ្នកនាង ចន ច័ន្ទលក្ខិណា មិនទាន់ចង់អោយកូន ប្រឡូកសិល្បៈនោះទេ ចង់អោយស្រវ៉ារៀនសូត្រជាគោលសិន ព្រោះចំណេះសំខាន់ហើយទាន់ក្មេងរៀនចូល។បើមានការងារពេលសិក្សានាំឲ្យបែកអារម្មណ៍ច្រើន។
អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសលាឈប់សម្តែងសិល្បៈ ច្រើនឆ្នាំដោយ សារមមាញឹកក្នុងការងាររកស៊ី និងគ្រប់គ្រងសមាគមសិល្បករខ្មែរ។ ប៉ុន្តែថ្មីៗនេះ អ្នកនាង បានព្រមទទួលថត សម្តែង១រឿងឲ្យលោកហ្វៃ សំអាងក្នុងរឿង «អប្សរាមហាអង្គរ» ដោយប្រជុំជាមួយ តារាល្បីៗ ជំនាន់មុនមាន អម្ពរ ទេវី ទេព រិនដារ៉ូ នារី រត្ន័គន្ឋា ស្វែង សុជាតា លី ម៉ារីណា។ ថ្មីៗនេះ ក៍ឃើញអ្នកនាងលេចមុខ ក្នុងតួចម្រៀងជីវិតក្មេងវត្តបានប៉ុន្មានប្លង់ដែរ។ នេះទំនងអ្នកនាងចិត្តមិនដាច់ពីគន្លងចាស់ដែលតស៊ូតាំងពីនៅវ័យជំទង់ថតសម្តែង។ អ្នកនាងនៅតែបង្ហាញចម្ងល់ថាតើពេលណារៀបការពេញមុខជាមួយលោក ហេង ឡុង ដែលឡើងងារជាឧកញ៉ាដែរនោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM











