Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជា​ម្តាយ​វ័​យ ៤៥ ឆ្នាំ បង្ហោះ​រូបថត​ជាមួយ​កូនស្រី ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​មានការ​ភ័ន្តច្រឡំ ព្រោះ​គិតថា​ជា​បងស្រី ខណៈ​​បង្ហើប​របៀប​រក្សា​ភាព​ក្មេង​ជាង​វ័យ​ គឺ​ដោយ​សារ…

Joleen Diaz អាយុ ៤៥ ឆ្នាំ រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គឺធ្លាប់ក្លាយជាប្រធានបទនៃការពិភាក្សាដ៏ក្តៅគគុករួចមកហើយ នៅពេលនាងបង្ហោះរូបភាពជាមួយកូនស្រីអាយុ ២៣ ឆ្នាំ កាលពី ៩ ឆ្នាំ មុន។

Joleen Diaz គឺជាគ្រូបង្រៀនថ្នាក់ទី៣ និងទី៤ នៅក្នុងសាលាបឋមសិក្សាមួយកន្លែង ដែលមានទីតាំងនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ នាងបានទទួលពានរង្វាន់ជា “អ្នកអប់រំប្រចាំឆ្នាំ” ក្នុងឆ្នាំ២០២០។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនស្គាល់នាងជាមួយនឹងរហស្សនាមថា “ម្តាយដែលក្តៅបំផុតក្នុងពិភពលោក” ដោយសារតែរូបរាងក្មេងជាងវ័យដ៏អស្ចារ្យរបស់នាង។ គ្រូ​ស្រី​ជនជាតិ​អាមេរិក​រូប​នេះ​ បាន​ល្បី​ឈ្មោះ​ គឺបន្ទាប់​ពី​បាន​បង្ហោះ​រូបថត​ជាមួយ​នឹង​កូន​ស្រី Meilani កាល​ពី​ឆ្នាំ២០១៣។

តែវេលាចេះតែរំកិលទៅមុខ រីឯកូនស្រីរបស់នាង Meilani ក៏កាន់តែមានភាពចាស់ទុំ ហេតុនេះ រូបថតរបស់ម្តាយកូនទាំងពីរ ក៏ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល សូម្បីតែយល់ច្រលំផងដែរ ព្រោះមិនដឹងថាជាម្តាយ និងកូនស្រី។ មនុស្សភាគច្រើនបានគិតថា អ្នកទាំងពីរគឺបងប្អូនស្រីនឹងគ្នា ដោយសារតែរូបរាងរបស់ Joleen ប្រហាក់ប្រហែលនឹងកូនស្រី។

Joleen និងកូនស្រី Meilani មានភាពស្និទ្ធស្នាលគ្នាខ្លាំង រហូតពួកគេទាំងពីរចូលចិត្តដើរលេងជាមួយគ្នា ទោះបីជាមានគម្លាតអាយុរហូតដល់ទៅ ២៣ ឆ្នាំក៏ដោយ។ ម្ដាយ​រូបនេះបាន​និយាយ​ថា៖ «ពេល​យើង​ទាំង​ពីរ​ចេញ​ក្រៅ យើង​តែង​ទៅ​លេង​ប៊ូលីង ទៅ​មើល​កុន និងទៅ​ដើរ​លេង​ទៅ​ឆ្នេរ»។

ស្ត្រី​ជាម្តាយ​កើត​ក្នុង​ឆ្នាំ ១៩៧៧ រូបនេះ ក៏បានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះ នាង​នៅ​លីវ គឺ​ចាប់​តាំង​ពី​បែក​បាក់​ជាមួយ​អតីត​កាល​ពី​១៤​ឆ្នាំ​មុន។ Joleen នៅតែបើកចំហចំពោះស្នេហាថ្មី ប៉ុន្តែការណាត់ជួបតាមអនឡាញ មិនមានភាពរលូនសម្រាប់នាងឡើយ។

ដោយសារតែរូបរាង ខុសឆ្ងាយពីអាយុខ្លាំង, Joleen ជារឿយៗបាត់បង់គណនីរបស់នាង ដោយសារតែអ្នកប្រើប្រាស់ដែលមានការសង្ស័យ បានរាយការណ៍ថា នាងនិយាយកុហកអំពីអាយុរបស់នាង ឬប្រើប្រាស់រូបថតក្លែងក្លាយ។

ទោះជាយ៉ាងណា ទន្ទឹមនឹងបញ្ហាខាងលើ អ្នកម្តាយដ៏ស្រស់ស្អាតរូបនេះ ក៏ទទួលបានសារសុំស្គាល់ និងស្នើរសុំស្នេហ៍ពីប្រុសក្មេងជាច្រើននាក់ផងដែរ។ Joleen ក៏បានបង្ហើបថា “មានបុរសវ័យក្មេងជាច្រើន បានផ្ញើសារមកខ្ញុំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សារភាគច្រើន គឺគួរសម ល្អ និងវិជ្ជមាន” ។

តែយ៉ាង​ណា​មិញ នាង​ថា នាង​មិន​មាន​បញ្ហា​អ្វី​ជាមួយ​គម្លាត​អាយុ​នោះ​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ នាង​មិន​ស្វែង​រក​ទំនាក់​ទំនង​លេង​សើច​ពេញ​ផ្លូវ​នោះ​ទេ។ ខ្ញុំក៏​មិន​ដែល​គិត​ថា​ ចង់​ទៅ​ណាត់​ជួប​គ្នាជាមួយ​មនុស្ស​វ័យ​ក្មេង ដែល​សម​ធ្វើ​ជា​មិត្ត​នឹង​កូន​ស្រី​របស់​ខ្ញុំ​ទេ”។

ដោយឡែក នៅពេលសួរអំពីរបៀបថែរក្សាភាពក្មេងជាងវ័យបែបនេះ Joleen បាននិយាយថា «ខ្ញុំតែងតែរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងមានសកម្មភាពលំហាត់ប្រាណ។ លើសពីនេះ ខ្ញុំកម្រផឹកស្រា សម្រាកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារដែលមានជីវជាតិ និងមានតុល្យភាព»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×