សត្វកំប្រុក១ក្បាល ត្រូវបានកសិករចិន ចងជាប់ទៅនឹងដបស្រាបៀរ រួចវាយវាត់មិនឈប់ឈរគួរឲ្យអាសូរ ពីបទបានលួចស៊ីពោត ។
សត្វកំប្រុកពោះក្រហម ត្រូវចាប់បានពេលលួចស៊ីពោតក្នុងកសិដ្ឋានរបស់កសិករមួយរូប នៅខេត្តហ្គីចូវ ប្រទេសចិន ។
វីដេអូរយៈពេល ៣នាទី បង្ហោះលើបណ្តាញសង្កម Weibo បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីអ្នកលេងហ្វេសបុក ។ ក្នុងវីដេអូ សត្វកំប្រុកបានប្រឹងរើបម្រះរកវិធីរំដោះខ្លួន និងរមួលខ្លួនដោយការឈឺចាប់ ។
កសិករម្ចាស់ពោត វាយវាត់មិនឈប់ឈរទៅលើពោះកំប្រុក ដែលត្រូវចងជាប់នឹងជេរស្តីរហូត ។ “ហេតុអ្វីឯងលួចស៊ី? យើងពុំមានពោតគ្រប់សម្រាប់ស៊ីផង ។ ឥឡូវឯងនៅចង់យកទៀត?” កសិករនោះនិយាយ ។
ឆ្លើយតបនឹងការសួរចម្លើយរបស់កសិករ សត្វកំប្រុកប្រឹងបង្រួញខ្លួន និងត្រដាងបាតដៃដូចជាកំពុងទប់ទល់នឹងរំពាន់ដែលវាត់ផ្ទួនៗដោយគ្មានក្តីអាសូរ ។ មិនច្បាស់ថា តើសត្វកំប្រុកនៅមានវីជិតឬអត់ក្រោយទទយលរងទារុណកម្មនេះ ។
សត្វកំប្រុកពោះក្រហមស៊ីចំណីសំខាន់ គឺស្លឹកឈើ គ្រាប់ និងផ្លែ ។ អ្នកប្រើបណ្តាញសង្គម និងអង្គការការពារសិទ្ធិសត្វជាច្រើន បានរិះគន់ទ្វើព្រៃផ្សៃរបស់កសិករ ពេលធ្វើបាបសត្វដែលពុំមានលទ្ធភាពការពារខ្លួនឯង ៕ លីសា