Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យី អស់ទាស់! យុវជន​ម្នាក់ នៅ​អាច​ញញឹម​ស្រស់ បញ្ចេញ «ស្ទា​យល៍» ចឹង​បាន​ទៀ​ត បន្ទាប់​រថយន្ត Myvi ក្រឡា.ប់​ផ្ងារជើង

ពិតណាស់ ការជួបគ្រោះថ្នាក់អ្វីមួយ នោះមនុស្សភាគច្រើន មិនមានពេលវេលា ដើម្បីបង្ហាញអារម្មណ៍សប្បាយរីករាយទេ គឺមានតែការកើតទុក្ខប៉ុណ្ណោះ។ ប៉ុន្តែ ផ្ទុយទៅវិញ យុវជនម្នាក់ដែលគេជឿថា ជានិស្សិតនៅសកលវិទ្យាល័យមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី បែរជាថតរូបយ៉ាងឡូយ នៅកន្លែងកើតហេតុ ដែលហាក់ដូចគ្មានរឿងអ្វីកើតឡើង។

ជាក់ស្តែង តាមរយៈរូបភាពដែលត្រូវបានបញ្ចេញដោយ Kosmo បានបង្ហាញបុរសវ័យក្មេងម្នាក់ ថតរូបអង្គុយយ៉ាងសង្ហា នៅក្បាលរថយន្តទំនើបរបស់ខ្លួនម៉ាក Perodua Myvi ដែលក្រឡាប់ផ្ងារជើង ជាមួយដៃលើកជាសញ្ញា ប្រៀបដូចឈ្នះរង្វាន់អ៊ីចឹង។

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គម បានចូលខមិនសូមសរសើរថា «ក្នុង​ចំណោម​ឧបទ្ទវហេតុ​ជា​ច្រើន មានតែករណីមួយ​នេះគត់ ដែល​មើល​ទៅ​ពិតជាមាន​សោភ័ណភាព​ណាស់ គាត់នៅអាចញញឹមបាន សូម្បី​តែ​រូបភាព​ក៏​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ, ទោះបីជា Myvi ត្រូវបានក្រឡាប់ក៏ដោយ តែគាត់នៅតែអាចស្ងប់ស្ងាត់ និងអាចធ្វើបែបនេះបានទៀត។ មិនដូចខ្ញុំទេ បើកឡាន Navara ​ទើប​តែ​ជួប​ឧបទ្ទវហេតុថ្ងៃមុន​ បាក់​ម្រាម​ជើងអស់មួយ»។

រីឯអ្នកខ្លះទៀត ក៏បានសរសើរពីគុណភាពរថយន្តថា «Myvi តែងតែមានសុវត្ថិភាព និងអាចជួយសង្គ្រោះម្ចាស់បាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×