Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​រឿង​ស្ដ្រី​ម្នាក់​សម្រាលកូ​ន​បាន ៣ ម៉ោង ស្លា-ប់ ព្រោះតែ​ក្រុម​គ្រូពេទ្យ «អ​ឃី​ត កោះ​ពេជ្រ» ស្រាប់តែ​ខាង​មន្ទីរពេទ្យ ចេញមុខ​បកស្រាយ​បែបនេះ…

កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្រោយទទួលជ្រាបដំណឹងនៃការស្លាប់ម្តាយវ័យក្មេងម្នាក់ ដែលទើបសំរាលកូនដំបូង បាន៣ម៉ោង ជាអកុសលក៏បានលាចាកលោកទាំងពុំបានឃើញមុខមាត់កូន។

ទាក់ទងករណីនេះ គ្រួសារស្រ្តីរងគ្រោះបានបញ្ជាក់ថា នេះជាកំហុសទាំងស្រុងរបស់ខាងមន្ទីរពេទ្យ អឃីត កោះពេជ្រ ។ នេះបើតាមម្តាយរបស់ស្រ្តីរងគ្រោះ នៅយប់ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២២ បានសរសេរបញ្ជាក់ប្រាប់ទាំងក្តីឈឺចាប់ថា៖ «កូនស្រីខ្ញុំទៅគ្មានថ្ងៃត្រលប់ បន្សល់ទុកចៅមួយ ព្រោះតែគ្រូពេទ្យនៅ Orgkid កោះពេជ្រ»។ នៅយប់ថ្ងៃដដែល ស្រ្តីជាម្តាយក៏បានបង្ហោះសាររៀបរាប់បន្តថា «ពេលកូនសំរាលបុត្រហើយ ម៉ាក់សប្បាយចិត្ត តែ3ម៉ោងក្រោយ ម្តាយស្លុតចិត្តព្រោះតែពេទ្យ»។

តែទន្ទឹមនឹងព័ត៌មាននៃករណីនេះ បានផ្ទុះឡើងបង្កឲ្យមានមតិសាធារណជនរិះគន់ព្រោងព្រាត ស្រាប់តែមន្ទីរពេទ្យ Orchid បានចេញមុខបកស្រាយថា នេះជាករណីដ៏កម្រ ដោយលើកហេតុផលរៀបរាប់យ៉ាងវែងអន្លាយថា៖ សូមបង្ហាញជូនករណីកំរដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះ ឬ កំពុងសម្រាល ឬក្រោយសម្រាលដោយធម្មជាតិឬដោយការវះកាត់ ។ ករណីការជ្រាបទឹកភ្លោះរបស់កូនចូលក្នុងសសៃឈាមសួតរបស់ម្តាយ ដែលបង្ករជាបញ្ហាធ្ងន់ធ្ងរដល់បាត់បង់អាយុជីវិតរបស់ម្តាយឬទារក។

រោគសញ្ញា៖

– ស្រ្ដីចុកទ្រូងឬពិបាកដកដង្ហើម

– មានការហើមសួតភ្លាមៗនិងធ្ងន់ធ្ងរ

– សម្ពាធឈាមធ្លាក់ចុះភ្លាមៗ

– បាត់បង់ស្មារតីឬប្រកាច់ភ្លាមៗ

– ចង្វាក់បេះដូងកើនឡើងភ្លាមៗ

– ករណីខ្លះម្តាយមានធ្លាក់ឈាមធ្ងន់ធ្ងរដោយសារឈាមអត់កក

មូលហេតុ៖

ដោយសារការជ្រាតចូលនៃបំណែកតូចៗនៃទឹកភ្លោះរបស់កូនចូលក្នុងសសៃឈាមម្តាយហើយចូលទៅស្ទះនៅក្នុងសសៃឈាមនៅក្នុងសួតរបស់ម្តាយធ្វើអោយម្តាយមានអាការះស្ទះសសៃឈាមភ្លាមៗហើយបណ្តាលអោយគាំងបេះដូង(ភាគច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែងដែលមិនអាចអោយគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាបានទេ)

កក្តាហានិភ័យ៖

– កើតមាន1នាក់ក្នុងចំណោមស្រ្តីពពោះ10000នាក់ (1/10000នាក់)

– មកដល់បច្ចុប្បន្នគេមិនអាចដឹងបានពីមូលហេតុច្បាល់លាស់នៅឡើយទេ។

ផលវិបាក៖

– ស្រ្តីមានការពិការនៅខួរក្បាលដោយសារមិនមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល

– ការសម្រាកពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់រយះពេលយូរ

– កូនអាចស្លាប់ក្នុងពោះបើករណីស្ត្រីធ្វើទុក្ខពេលមិនទាន់បានសម្រាលទារក (កូនមិនទាន់បានសម្រាលចេញមក)

– អត្រាស្លាប់របស់ម្តាយខ្ពស់ទោះបីជានៅក្នុងប្រទេសអភិវឌ្ឍន៍ក៏ដោយ។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថា មន្ទីរពេទ្យខាងលើ បានប្រើភាសាមិនទទួលស្គាល់កំហុសបែបនេះថា៖ ករណីនេះជួបប្រទះរាល់គ្រប់សម្ភពទាំងអស់មិនថានៅក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសទេ ពេលដែលកើតមានករណីនេះឡើងគ្រូពេទ្យបានខិតខំប្រឹងប្រែងជួយសង្គ្រោះអស់ពីសមត្ថភាព តាមដែលអាចធ្វើបាន លទ្ធផលយ៉ាងណា សម្រេចលើព្រហ្មលិខិតទាំងស្រុង ពីព្រោះគ្រូពេទ្យមិនមែនជាទេវតាដែលអាចប្រោះមនុស្សបានទេ កើតចាស់ឈឺស្លាប់ជារឿងធម្មតា ដែលមិនអាចជៀសបាន។ មន្ទីរពេទ្យអរឃីត មានសម្ភារៈទំនើបគ្រប់គ្រាន់ សម្រាប់ក្នុងការជួយសង្គ្រោះនៅកន្លែងទាន់ពេលវេលា ហើយបានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវពីគ្រោះថ្នាក់កើតឡើង…។

ពិតណាស់ ក្រោយពីបានឃើញប្រើភាសាមិនទទួលខុសត្រូវ បែរជានិយាយថា គ្រូពេទ្យមិនទេវតា ស្លាប់ឬរស់ គឺសម្រេចលើព្រហ្មលិខិតបែបនេះ ដែលធ្វើឲ្យមហាជនផ្ទុះការរិះគន់កាន់តែក្តៅគគុក ស្រាប់តែមន្ទីរពេទ្យ Orchid នេះបានកែសម្រួលពាក្យពេចន៍ឡើងវិញយ៉ាងលឿន។

ទោះយ៉ាងណា បន្ទាប់ឃើញការបកស្រាយ និងពិសេសប្រើភាសាបែបនេះ មហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងថា «ពេលទៅសម្រាលអោយជឿជាក់លើពេទ្យ ពេលគេស្លាប់ប្រាប់ថាមកពីព្រហ្មលិខិត យកជីវិតគេលេងសើចណាស់ អោយតែមានរឿងមិនដែលឮថា ពេទ្យទទួលកំហុសទេ លើកហេតុផលឥតល្ហែ, ពេទ្យបកស្រាយថា សុទ្ធតែមានសំភារៈគ្រប់គ្រាន់សំរាប់ជួយសង្រ្គោះទាន់ពេល ចុះម៉េចបានត្រូវបញ្ជូនបន្ដទៅមន្ទីរពេទ្យផ្សេងធ្វើអី បកស្រាយអោយច្បាស់ផងពេទ្យ បើយ៉ាងហ្នឹងអស់ជំនឿលើពេទ្យហើយ!!»។ រីឯអ្នកធ្លាប់ទៅទទួលសេវាសំរាលកូននៅទីនោះ ក៏បានប្រាប់ឲ្យដឹងទាំងហួសចិត្តថា «បកស្រាយយករួចខ្លួនរហូត មានឈ្មោះជាពេទ្យ ប៉ុន្តែបេះដូងជាអ្នករកស៊ី ខ្ញុំធ្លាប់សម្រាលធម្មជាតិនៅពេទ្យហ្នឹងដែរ ក្រោយសម្រាលបានពីរបីថ្ងៃ សែងឡើងឡានសង្គ្រោះបន្ទាន់ ដឹកទៅកាល់ម៉ែត្រទាំងល្ងាច។ ហើយចោទថាខ្ញុំកើតទាចទឹកផង ទឹកជ្រាបចូលសួតផង កើតថ្លើមផង។ ពេលទៅដល់កាល់ម៉ែត្រ ព្យាបាលដោយបញ្ចុះទឹកនោមអោយអស់ជាតិថ្នាំដែលលើសកម្រិតនៅក្នុងខ្លួនតាស់។ កាលហ្នុង បើខ្ញុំស្លាប់បាត់ ភស្តុតាងនៅលើមាត់ពេទ្យទៀតហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×