Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម​! មាន​យន្តហោះ​ចេះ​ទទះ​ស្លាប​ដូច​បក្សាបក្សី​ដែរ​ន៎​!

យន្តហោះ​ចេះ​ទទះ​ស្លាប​ដូច​បក្សី មាន​អត្ថន័យ​កំណត់​ចំពោះ​វិស័យ​ដឹកជញ្ជូន​ទំនិញ​ផ្លូវ​ឆ្ងាយ នា​ថ្ងៃ​អនាគត​។​

​យន្តហោះ​ដែល​ចេះ​ទទះ​ស្លាប​ដូច​បក្សី នឹង​បង្កើន​ប្រសិទ្ធភាព​ជួយ​កែសម្រួល​បង្កើន​ប្រសិទ្ធភាព​នៃ​ថាមពល​របស់​ប្រេងឥន្ធនៈ សុវត្ថិភាព​ទម្ងន់​ស្រាល​ជាង​មុន ព្រមទាំង​កម្រិត​រឹងមាំ​នៃ​រចនាសម្ព័ន្ធ​របស់​យ​ន្ត​ហោះ​។ ក្រៅពីនោះ​វា​នៅបាន​កាត់បន្ថយ​ស្នូរ​សំឡេង ធ្វើដំណើរ​បាន​ផ្លូវ​ឆ្ងាយ មាន​សុវត្ថិ​ភាពខ្លាំង​ជាង​មុន​។​

​ប្រភេទ​យន្តហោះ​នេះ​មាន​ឈ្មោះថា X-56A ផលិត​ដោយ​ស្ថាប័ន​អវកាស​អាមេរិក (NASA) សហការ​ជាមួយ​ក្រុមហ៊ុន Lockheed Martin​។ យន្តហោះ​មាន​ទម្ងន់ 90poun (1p=45kg) ហើយ​ហោះ​បាន​រយៈកម្ពស់ 4000 feet (1f=30,48cm) និង​ល្បឿន ៧០​ម៉ា​យ (1h=1,8km/h) ។ វា​មាន​បណ្តោយ ២,៣​ម៉ែត្រ ប្រវែង​ចុង​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត ៩​ម៉ែត្រ ប្រើប្រាស់​ម៉ាស៊ីន​ទួ​ប៊ី​ន JetCat P200-SX មាន​កម្លាំង​ច្រាន 25kg ។​

​ប្លែក​ពី​យន្តហោះ​ជំនាន់​មុនៗ​ដែលមាន​ស្លាប​រឹង យន្តហោះ​នេះ​មាន​ស្លាប​ទន់ ហើយ​អាច​ដោះ​បំបែកចេញ​បាន​។ លើ​ដងខ្លួន​យន្តហោះ មាន​បំពាក់​ប្រព័ន្ធ​ឆ័​ត្រ​ប្រមូលយក​មកវិញ ក្នុងករណី​ជួប​ឧប្បត្តិហេតុ​។​

​ប្រតិបត្តិការ​នៃ​គំរូ​ប្លង់​នេះ​សម្រាប់​អនាគត គឺ​វា​ជួយ​ឲ្យ​ការផលិត​ស្លាប​យន្តហោះ​វែង ហើយ​ស្រាល​ជាង​មុន​ព្រមទាំង “​ចល័ត​”​ជាង សម្រាប់​យន្តហោះ​បញ្ជា​ពី​ចម្ងាយ​។​

​បច្ចេកវិទ្យា​នេះ នឹង​អនុវត្ត​មុនគេ ចំពោះ​យន្តហោះ​គ្មាន​អ្នកបើកបរ ក្រោយមក​នឹង​អនុវត្ត​ចំពោះ​យន្តហោះ​ស៊ីវិល​ធម្មតា​។​

​យន្តហោះ​ទទះ​ស្លាប X-56A

មើលទៅ​ដូចជា​សត្វ​ស្លាប​

​ពេល “​បត់​”​ស្លាប​

​អ្នកបច្ចេកទេស​កំពុង​ពិនិត្យ​កែសម្រួល​ស្លាប​

​ផ្នែក​បញ្ជា​យន្តហោះ​

​គ្រោងការណ៍​យន្តហោះ​លឿន​ជាង​សំឡេង​តែ “​កម្ចាត់​” ពេល​ស្នូរ​សំឡេង​គគ្រឹក​គ្រេង​របស់ NASA

 

×