Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួរថាតើទៅឲ្យអ្នកណាជាអ្នកគោរពច្បាប់? ចាប់ផាកប្រជាពលរដ្ឋ តែខ្លួនជាអនុវត្តច្បាប់ បែរជាធ្វើគំរូបែបនេះ…

នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ គឺពិតជាមានការខ្លោចចិត្តខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ដែលត្រូវបានប៉ូលិសចរាចរខូចមួយចំនួន ធ្វើការឃាត់ផាកពិន័យ ទាំងដែលពួកគាត់ខុសបន្តិចបន្តួច ឬសូម្បីតែមិនខុសសោះ ក៏ប៉ូលិសធ្វើដើម្បីប្រយោជន៍ក្រុមបក្ខពួកខ្លួន ៨៥% ធ្វើយ៉ាងណាដើម្បីលុយ មិនអនុគ្រោះលើកលែងឡើយ។

តែយ៉ាងណាមិញ ស្របពេលដែលរឿងអាស្រូវប៉ូលិសចរាចរ កំពុងផ្ទុះឡើងមិនទាន់បាត់ក្តៅផង ស្រាប់តែរូបភាពដ៏មិននឹកស្មានបង្ហាញទាំងប៉ូលិសចរាចរ និងមន្ត្រីនរគបាល ដែលមិនគោរពច្បាប់ ត្រូវបានប្រជាពលរដ្ឋថតបានស្តែងៗ រួចបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ដែលឃើញហើយពិតជាហួសចិត្តខ្លាំងតែម្តង។

ប៉ូលិសទាំងនោះ ត្រូវបានឃើញមិនគោរពច្បាប់ ខណៈពេលកំពុងធ្វើដំណើរដូចជា៖ បើកបរម៉ូតូកាន់និយាយទូរស័ព្ទ ជិះល្មើសភ្លើងក្រហម អត់ពាក់មួកសុវត្ថិភាព និងជិះអត់ជំពាក់នរណា១រៀល (ផ្លូវមួយមានតែម្នាក់ឯង) ជាដើម។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋចង់សួរថា បើមន្រ្តីជាអ្នកកាន់ច្បាប់ មិនគោរពច្បាប់ផង សួរថាតើទៅឲ្យអ្នកណាជាអ្នកគោរពច្បាប់?? ឬមួយក៏គិតបែបនេះ «អាណាហ៊ានចាប់អញ បើអញអ្នកចាប់គេហើយហ្នឹង!»។

តែយ៉ាងណា ប្រជាពលរដ្ឋសង្ឃឹមថា រូបភាពទាំងនេះ ថ្នាក់លើបានឃើញ និងកោះហៅមន្រ្តីមិនគោរពច្បាប់ទាំងនោះ ធ្វើទៅតាមវិន័យរបស់កងកម្លាំង ដើម្បីផ្តល់ជាគំរូ និងក៏ដូចធ្វើឲ្យស្មើភាពគ្នា សម្រាប់ពលរដ្ឋដែលត្រូវបានផាកពិន័យ កុំគ្មាឯងអត់ចាប់ តែបើប្រជាពលរដ្ឋវិញដូចឃើញត្រីសាម៉ុននោះ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×