Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ខ្លោចចិត្ត​ណាស់! ស្រ្តី​ម្នាក់ កំពុង​ឈប់​រង់ចាំ​ភ្លើងក្រហម​សុ​ខៗ ស្រាប់តែ​បង្គោល​ស្តុ​ប​ដ៏​ពុ​ក​ផុយ បា.ក់​សង្ក.ត់​លើ​ទាំង​កម្រោល បណ្តាល​ឲ្យ…

នេះជាខណៈពេលមួយដ៏ស្លុតរន្ធត់ ដែលស្រ្តីម្នាក់ ខណៈកំពុងឈប់រង់ចាំភ្លើងក្រហមសុខៗ ស្រាប់តែបង្គោលភ្លើងស្តុប រលំសង្កត់លើទាំងកម្រោល បណ្តាលឲ្យធ្លាក់ចេញពីម៉ូតូ ដេកដួលទៅនឹងថ្នល់ស្តូកស្តឹងគួរឲ្យអាសូរយ៉ាងខ្លាំង។

ហេតុការណ៍នេះ ត្រូវបានដឹងថា បានកើតឡើងនៅចំណុចភ្លើងស្តុបមួយកន្លែង នៃទីក្រុង Yuanlin ភាគខាងកើតស្រុក Changhua (តៃវ៉ាន់) វេលាម៉ោង 11:00 ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។

បើតាមសាច់ញាតិ និងមិត្តភក្តិស្រ្តីរងគ្រោះ បានឲ្យដឹងថា ជាលទ្ធផលនៃគ្រោះថ្នាក់នេះ នាងបានបាក់ឆ្អឹងខ្នង និង​ឆ្អឹងជំនី​ជាច្រើន។ ហើយដោយសារបានជំនួយពីចៅក្រមស្រុក និងក្រុមប្រឹក្សា Mindai ជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅវះកាត់នៅរសៀលថ្ងៃទី៣ កញ្ញា ដើម្បីរុញឆ្អឹងខ្នងមកវិញ និងក៏ដូចឱ្យសរសៃប្រសាទជួសជុលឡើងវិញផងដែរ។

តែទោះជាយ៉ាងណា សាច់ញាតិបាននិយាយថា នាងអាចប្រឈមនឹងការខ្វិន​ នៃផ្នែកខាងក្រោម នាពេលអនាគត និងសូម​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​មាន​ឱកាស​បាន​ជា​សះស្បើយ!។

ជាមួយគ្នានេះផងដែរ សាច់ញាតិ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម សំណូមពរ ដល់ផ្នែកពាក់ព័ន្ធទាំងអស់ មេត្តាជួយពួកគេផង ព្រោះជនរងគ្រោះត្រូវការជំនួយ ពីហេតុការណ៍នេះ និងស្នើឲ្យមានវិធានការទទួលខុសត្រូវខ្ពស់ ព្រោះថានេះ គឺជាគ្រោះថ្នាក់ដល់សាធារណជន…។

បើតាមពិនិត្យមើលជាក់ស្តែង បង្គោលភ្លើងស្តុបនេះ គឺស្ថិតក្នុងស្ថានភាពពុកផុយខ្លាំងទៅហើយ។ ហេតុនេះ បើមិនមានខ្យល់បោកបក់ ក៏គង់ថ្ងៃណាមួយនឹងបាក់រលំឯកឯងមិនខានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×