Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សោភា និង ឆឹម សក្កដា ភ្ជាប់ទំនាក់ទំនងស្នេហ៍ជាថ្មី ក្រោយកាត់ផ្តាច់មួយរយៈ

spot_img

ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀង នាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានភ្ជាប់ទំនាក់ទំនងស្នេហារបស់ពួកគេឡើងវិញហើយ បន្ទាប់ចំណងស្នេហ៍នេះត្រូវបានកាត់ផ្តាច់អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទំនាក់ទំនងនេះបានស្តែងឲ្យមហាជនបានឃើញ បន្ទាប់ពីអ្នកទាំងពីរចូលរួមពិធីមង្គលការក្មួយប្រុសរបស់ ពេជ្រ សោភា ដែលបានរៀបចំឡើងកាលពីពេលថ្មីៗនេះ។

តាមរយៈរូបភាពសកម្មភាពដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមនោះបានឃើញ ពេជ្រ សោភា និងលោក ឆឹម សក្កដា បានចាប់គូគ្នាឡើងកាត់សក់អោយក្មួយ និងបានឈរគៀកកិតគ្នានៅពីមុខរោងការ ដើម្បីស្វាគមន៍ភ្ញៀវដែលបានអញ្ជើញមកថែមទៀតផង។
អ្វីដែលកាន់តែពិសេសនោះអ្នកទាំងពីរក៏បានបង្ហាញសកម្មភាពអោបរិតគ្នាយ៉ាងស្និទ្ធស្នាលនៅចំពោះមុខមហាជនក្នុងអំឡុងពេលកូនកំលោះ និងកូនក្រមុំដើរចូលទៅក្នុងពិធីកាត់នំទៀតផង។

តាមរយៈសកម្មភាពទាំងអស់នេះពិតច្បាស់ណាស់ថា ពេជ្រ សោភា និង ឆឹម សក្កដា ពិតជាបង្កាត់ភ្លើងជាមួយគ្នាឡើងវិញ ក្រោយស្នេហារបស់ពួកគេបានដើរដល់ផ្លូវបំបែកអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។
ជាការកត់សម្គាល់ នៅមុនពេលបង្ហាញសកម្មភាពស្និទ្ធស្នាលនាពេលនេះ ទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានធ្វើការចែកចាយរូបភាពវីដេអូចាស់ៗដែលពួកគេធ្លាប់សម្តែងរួមគ្នានាពេលកន្លងមក និងសារប្លែកៗមួយចំនួនទៀតនៅលើបណ្តាញសង្គម។
ចំណុចទាំងអស់នេះត្រូវបានមហាជនដាក់ការសង្ស័យថា អ្នកទាំងពីរទំនងជាចាប់ផ្តើមកសាងទំនាក់ទំនងស្នេហាជាមួយគ្នាឡើងវិញហើយ ខណៈពេលសកម្មភាពខាងលើនេះគឺជាចំណុចចាប់ផ្តើម។

មកដល់ពេលនេះការសង្ស័យនេះបានលិចចេញជារូបរាងការពិតហើយ បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលជាថ្មីនៅថ្ងៃមង្គលការក្មួយនាពេលនេះ។
យ៉ាងណាទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រក៏បានចូលរួមសម្តែងការអបអរសាទរសម្រាប់ពន្លកស្នេហ៍របស់ ពេជ្រ សោភា និង ឆឹម សក្កដា បានដុះសារជាថ្មីឡើងវិញ។

គេក៏រំពឹងថា គូស្នេហ៍តារាមួយគូនេះនឹងអាចឈានដល់មង្គលការជាផ្លូវការនាពេលខាងមុខនេះ ក្នុងពេលដែល ពេជ្រ សោភា ក៏ធ្លាប់ព្រលយពាក្យចូលរោងការឆាប់ៗនេះដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×