ព្រះវិហារ ៖ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ពោលគឺបន្ទាប់ពីបានចូលរួមខួបលើកទី ៦៤ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ជោគជ័យរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានធ្វើកម្មវិធីមួយទៀតដោយដាំកូនឈើ(កូនធ្នង់)ចំនួន៣០០ដើម ជានិមិត្តរូប ។
បើតាមលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បន្ទាប់ពីបានចូលរួមខួបលើកទី ៦៤ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ជោគជ័យរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រួចមក លោកបានចូលរួមកម្មវិធីមួយទៀតគឺ ដាំកូនឈើ(កូនធ្នង់) ជានិមិត្តរូប ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើង និងឧបត្ថម្ភកូនធ្នង់ចំនួន ៣០០ដើម ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕ ដោយ៖បញ្ញាស័ក្តិ