ការកកស្ទះចរាចរណ៍ គឺកើតឡើងដោយសារមនុស្សមួយចំនួន បើកបរមិនគោរពច្បាប់ ព្រោះតែមិនចេះរង់ចាំ បើកឡានរុលប្រជ្រៀតបំពានគន្លង និងសូម្បីបើកបញ្រ្ចាស់ទិស ក៏អាចធ្វើទៅបាន ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃ ដែលបើកបរគោរពច្បាប់សោះឡើយ។
ជាក់ស្តែង ដូចករណីនេះ ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ នៅពេលដែលបានឃើញរថយន្ត Revo ១ គ្រឿង បើកបញ្ច្រាស់ទ្រូងផ្លូវខាងស្តាំ ខុសគេខុសឯង ដោយមិនដឹងថាទើបចេញមកពីឋានព្រហ្ម ឬយ៉ាងណានោះទេ។ តែយ៉ាងណា ជាមួយទង្វើបើកបរគ្មានស្គាល់ទិសនេះ ស្រាប់តែរថយន្តហាយឡែនឌ័រ ដែលបើកទល់មុខ មិនព្រមបើកផ្លូវឲ្យឡើយ និងថែមទាំងស៊ីផ្លេ ឲ្យបើកថយក្រោយវិញ ដើម្បីទុកជាការព្រមាន ថ្ងៃក្រោយបើកបរឲ្យចេះមើលគេ កុំយករួចខ្លួន ទៅយ៉ាងរំភើយតែម្នាក់ឯងនោះ។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនបានដាក់ឲ្យបែបៗនេះថា៖ «មិនប្រាកដថាឡានថ្លៃ ម្ចាស់ឡានចរឹកថ្លៃដែរនោះទេ ហាយឡែនឌឺ ធ្វើបានល្អណាស់ អោយរាងថ្ងៃក្រោយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







