ស្ត្រីម្នាក់ទម្ងន់ជិត ២២៧ គីឡូក្រាម បានធ្វើឲ្យអណ្តើតចាស់ជាងគេបំផុតក្នុងពិភពលោក ថប់ដង្ហើមងាប់ បន្ទាប់ពីស្ត្រីមាឌធំដូចយក្សនោះបានអង្គុយលើវា បណ្តាលឲ្យវាថប់ដង្ហើមងាប់តែម្តង។ ស្ត្រីនោះក៏ត្រូវបានគេចាប់ខ្លួនផងដែរ។
អណ្តើកយក្សឈ្មោះ Jonathan អាយុ ១៨៥ឆ្នាំ រស់នៅលើកោះ Saint Helena តាំងពីឆ្នាំ ១៨៨២មកម្លេះ។
បើតាមប៉ូលីសកោះ Saint Helena បានឲ្យដឹងថា មុនពេលអណ្តើតចំណាស់នោះងាប់ ស្ត្រីអាយុ ៤៧ឆ្នាំ ឈ្មោះ Margaret Sanders បានមកលេងតំបន់ Plantation House ជាមួយក្រុមគ្រួសាររបស់គាត់។
នៅពេលគាត់ឈឺជើង ស្ត្រីខាងលើចង់សម្រាក ហើយគាត់ក៏រកមើលកន្លែងអង្គុយ ប៉ុន្តែគាត់ច្រឡំអណ្តើនេះថាជាវត្ថុគេតុបតែង ដូច្នេះគាត់ក៏សម្រេចចិត្តអង្គុយលើវា ហើយដោយសារស្ត្រីនោះមានទម្ងន់ ធ្ងន់ខ្លាំងពេក ធ្វើឲ្យអណ្តើតចំណាស់បំផុតរបស់ពិភពលោក ដង្ហក់ និងស្លាប់ដោយសារតែថប់ដង្ហើមតែម្តង។
ពេទ្យសត្វប្រចាំតំបន់នោះម្នាក់ឈ្មោះ Frank Hollin បានប្រញាប់មកយ៉ាងលឿន ប៉ុន្តែអណ្តើកឈ្មោះ Jonathan នោះបានដាច់ខ្យល់បាត់ទៅហើយ។
លោកបាត់ចាត់ទុកការស្លាប់របស់អណ្តើកយក្សនោះជាការបាត់បង់ដ៏ធំធេងសំរាប់កោះ Saint Helena និងពិភពលោកទាំងមូល ព្រោះកំរមានសត្វគោកណាអាចរស់នៅបានអាយុច្រើនដូច្នេះឡើយ។
បន្ទាប់ពីធ្វើឲ្យអណ្តើកនោះស្លាប់ ស្ត្រីខាងលើត្រូវបានគេចាប់ខ្លួន ហើយគាត់អាចប្រឈមនឹងការចោទប្រកាន់ជាច្រើន រួមមានការបំផ្លាញទ្រព្យសម្បតិ្តរដ្ឋ និងការប្រព្រឹត្តសកម្មភាពឃោរឃៅលើសត្វ៕ សុភ័ក្ត្រ