Monday, December 6, 2021

កញ្ញា​ស៊ី​ស៊ី ថា​ធ្វើ​តួ​សម្តែង​ត្រូវ​ស្គាល់​គ្រប់​រសជាតិ

ភ្នំពេញ​-​តារា​សម្តែង​ស៊ី​ស៊ី ពិត​ជាមាន​ស្នាដៃ​គ្រាន់បើ​មែន សម្តែង​ជា​តួអង្គ​អ្វី​មិន​សំខាន់ គឺជា​ច​រិ​ក​ធម្មជាតិ​របស់​នាង ដែល​នាង​ធ្លាប់បាន​ប្រាប់​កន្លងមកហើយ​ថា មិន​សំខាន់​ថា​តួឯក​ឬ​តួរង​ឡើយ គឺ​សុទ្ធតែជា​ការងារ​ដែល​ត្រូវបំពេញ​ទាំងអស់​។

​ប៉ុន្តែ ស៊ី​ស៊ី រាសី​ចុង​ឆ្នាំនេះ​បាន​ហក់​ឡើង​ខ្ពស់​តែម្តង គឺ​នាង​បាន​តំណែង​ជា​តួឯក​នៅក្នុង​ភាពយន្ត​ខ្នាត​ធំ ក្នុង​រឿង “​ម៉ា​ដាម​អាប​២០១៨” ដែលជា​ភាពយន្ត​ស្នាដៃ​ដំបូង​របស់​នាង នៅ​ចុង​ឆ្នាំនេះ​តែម្តង​ដែល​នាង​បាន​ចុះ​កុងត្រា​នឹង​ក្រុង​ពាលី​ចាប់ផ្តើម​ដំណើរ​ការថត​នៅ​ដើមខែ​វិច្ឆិកា​នេះហើយ​។

​កញ្ញា​ស៊ី​ស៊ី គេ​នៅចាំ​ថា តារា​ស្រី​រូបនេះ បានទទួល​ការងារ​ច្រើន​គួរសម បន្ទាប់ពី​មានឈ្មោះ​បោះ​សំលេង​ជា​កញ្ញា​ដែលមាន​ដងខ្លួន​សិច​ស៊ី​។ ស៊ី​ស៊ី និយាយថា នាង​មានការ​ជាច្រើន​កំពុង​ចាប់ផ្តើម​យ៉ាង​មមាញឹក មិន​ថា​ស្ព​ត​ពានិជ្ជកម្ម ឬ​ថត​ខ្សែរ​ភាពយន្ត​ដែរ​។ នាង​បន្ថែមថា មាន​គេ​ទាក់ទង​ឲ្យ​ថត​ពីរ​រឿង​ព្រម​គ្នា ប៉ុន្តែ​នាង​ខ្លាច​ជាន់​ម៉ោង​ការងារ​ដូច្នេះហើយ នាង​សុខចិត្ត​ទទួលយក​ម្តង​មួយ​ជាជាង​យក​ច្រើន​ហើយ​ជាន់​ម៉ោង​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់កករ​ជាមួយនឹង​ក្រុមការងារ​។

​ងាក​មក​រឿង​ថ្មី “​ម៉ា​ដាម​អាប​២០១៨” កញ្ញា​ញញឹម​ស្រស់​រូបនេះ ថា​ខ្លួន​សប្បាយចិត្ត​ណាស់​ដែល​បាន​តំណែង​តួឯក ចំណែក​ប្លង​រឿង​ថ្មី​នេះ មាន​សភាព​ពិបាក​ប៉ុណ្ណា​ក៏​នាង​នឹង​ព្យាយាម​សម្តែង​ឲ្យ​អស់ពី​បេះដូង​ព្រោះ​ទាំងនោះ​ជាការ​ងារ​ដែល​នាង​ពេញចិត្ត​៕ ដោយ-គីម ស្រីរ័ត្ន