Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់ថ្លាន់១ក្បាល ដំបូង គិតថា​ចំណី​របស់​វា​ជា​ក្តាន់ លុះ​វះ​មើ​ល គ្រប់គ្នា​ភ្ញាក់ផ្អើល​ខ្លាំ​ង ព្រោះ​មិន​នឹកស្មាន​ថា​ជា…

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ គេហទំព័រ Daily Mail បានបង្ហាញថា Rosie Moore ជាតារាម៉ូដែលជនជាតិអាមេរិកអាយុ ២៦ ឆ្នាំ និងក៏ជាអ្នកភូមិសាស្ត្រផងដែរ បានចែករំលែកវីដេអូឃ្លីប និងរៀបរាប់ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) បានវះកាត់ពស់ថ្លាន់ប្រវែង ៥.៤ ម៉ែត្រ បន្ទាប់ពីវាលេបចំណីមួយដ៏ធំចម្លែកមួយ។

តាម​រយៈ​វីដេអូ​ឃ្លីប ​គេអាច​មើល​ឃើញ​ថា សាកសពសត្វ​ក្រពើ​មួយ​ក្បាល​មាន​ប្រវែង ១.៥ ម៉ែត្រ ហើយវា​នៅ​មាន​សភាព​ល្អ។ តែយ៉ាងណាមិញ បន្ទាប់​វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​គេ​បង្ហោះ ឃើញថា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានទស្សនា​ជាង​ ១០ ​លាន​ដង។

Moore បាននិយាយថា នេះគឺជាពស់ថ្លាន់ភូមា (Python molurus bivittatus) ត្រូវបានកម្មករកសិដ្ឋានចាប់បាន មុនពេលជូនដំណឹងដល់អាជ្ញាធរ ខណៈឃើញមាន “វត្ថុធំនៅក្នុងពោះ” របស់វា។ នាង និងបុគ្គលិកនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវ ដែលបានចុះទៅត្រួតពិនិត្យ ដំបូង​ឡើយ បាន​យល់​ថា វា​ប្រហែល​ជា​សត្វ​ក្តាន់ ប៉ុន្តែ​ មិននឹកស្មានថាវា​​ជា​ក្រពើសោះ។

Moore បាននិយាយបន្ថែមថា «វាពិតជាគួរឱ្យភ្ញាក់ផ្អើល និងជាលើកទីមួយហើយ ដែលខ្ញុំបានឃើញរឿងបែបនេះ»។

ទោះជាយ៉ាងណា នេះជាករណីកំពុងធ្វើឲ្យពលរដ្ឋក្នុងតំបន់ បង្ហាញការព្រួយបារម្ភអំពីការលុកលុយរបស់ពស់ថ្លាន់នៅក្នុងតំបន់ Florida ដោយពួកគេបាននិយាយថា នេះ​ជា​ការ​គំរាមកំហែង​ដល់​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ព្រោះ​វា​ស៊ី​គ្រប់​យ៉ាង​ពី​ថនិកសត្វ​ រហូតដល់សត្វល្មូនតូចៗ ហើយថ្មីៗនេះ វាបានលេបត្របាក់ក្រពើមួយក្បាលដ៏កម្រ។

Moore និយាយថា ពស់ថ្លាន់បន្តពូជយ៉ាងឆាប់រហ័ស និងអាចលាក់បាំងបានយ៉ាងល្អនៅក្នុងបរិយាកាសរបស់វា។ ដូច្នេះ​ហើយ​អ្នក​ណា​ក៏​មិន​អាច​ដឹង​ដែរថា តើ​ពួកគេ​នៅ​ទីណា ឬ​មាន​ចំនួន​ប៉ុន្មាន? នេះ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ហើយ​ខ្ញុំ​ជឿ​ថា ​វា​មិន​អាច​ដោះស្រាយ​បាន​ដោយ​ងាយ​នោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូ=> Clip

×