មិនមែនមនុស្សតែម្នាក់ទេ គឺដល់ទៅ ៣២នាក់ ឯណោះ ដែលបានធ្វើការដុតខ្លួនឯងព្រមគ្នា បំណងសាងឯកតទគ្គកម្មពិភពលោក ប៉ុន្តែប្រការដែលគួរឲ្យកត់សម្គាល់នោះគឺពួកគេទាំង ៣២នាក់ បានស្លៀកសម្លៀកបំពាក់ និងលាបជែល ដើម្បីប្រឆាំងនឹងកម្តៅ ។
ឯកតទគ្គកម្មពិភពលោកដែលយកជីវិតមកប្រថុយប្រថាននេះ ត្រូវបានបង្កើតឡើងនៅទីលាន Grand Parade នារដ្ឋធានី Cap Town ប្រទេសអាហ្វ្រិកខាងត្បូង ។ ទោះយ៉ាងនេះក្តីក៏នៅពេលដែលធ្វើសម្រេចវិញ្ញាសារនេះ មនុស្សទាំង ៣២នាក់ ត្រូវបានអ្នកដទៃជួយពន្លត់ភ្លើងភ្លាម ។ ឯតទគ្គកម្មថ្មីៗនេះ គឺបានបំបែកនូវឯកតទគ្គកម្មពិភពលោកមុននេះបង្កើតឡើងដោយមនុស្ស ២១នាក់ កាលពីថ្ងៃទី ១៩ ខែតុលា ២០១៣ នៅទីក្រុង Cleveland រដ្ឋ Ohio អាមេរិក ។ ដើម្បីឲ្យជាក់ច្បាស់សូមប្រិយមិត្តទស្សនាឃ្លីបខាងក្រោមនេះ ៖