ជាការពិតណាស់ គ្មានមនុស្សណាម្នាក់ចង់មានរឿងរ៉ាវដោយសារយានយន្តរបស់ខ្លួន ជាមួយអ្នកដទៃ ឬ មន្ត្រីប៉ូលីស នៅទីសាធារណៈនោះទេ ប៉ុន្តែ ប្រសិនបើអ្នកពុំចតរថយន្តឲ្យបានត្រឹមត្រូវទេនោះ បន្ទាប់មក អ្នកអាចនឹងប្រឈមជាមួយមន្ត្រីអនុវត្តច្បាប់ ធ្វើអ្វីៗប្រសិនបើពួកគេឆ្លងកាត់រថយន្តរបស់អ្នក ដោយពួកគេគ្រាន់តែធ្វើការទៅតាមច្បាប់ប៉ុណ្ណោះ ។
មនុស្សមួយចំនួនត្រូវបានដឹងថា ហាក់ដូចខ្លួនឯងមានសិទ្ធអំណាចទាំងអស់នៅក្នុងលោកនេះ សូម្បីតែនៅពេលពួកគេចតយានយន្តទាំងខុស ។ ជាក់ស្តែង ដូចជាស្ត្រីម្នាក់នេះអីចឹង នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខ្លាំង ខណៈនាងបានបញ្ចេញកំហឹងយ៉ាងខ្លាំង រហូតហ៊ានប្រើអំពើហិង្សាទៅលើមន្ត្រីប៉ូលីសណ្ឋាប់ធ្លាប់ក្រុងគួឡាឡាំពួរ ២ នាក់ បន្ទាប់ពីពួកគេបានធ្វើការឃាត់រថយន្តរបស់នាងដែលចតល្មើសច្បាប់ ដែលជាហេតុធ្វើឲ្យនាងមិនសប្បាយចិត្ត ។
ហេតុការណ៍នេះត្រូវបានគេជឿថា បានកើតឡើងកើតឡើងនៅក្នុង Kepong នៅថ្ងៃទី៤ ខែមិថុនា នៅវេលាម៉ោង ២ និង ៥០ រសៀល ខណៈដែលស្ត្រីម្នាក់បានបញ្ចេញកំហឹង បន្ទាប់ពីនាងបានឃើញមន្ត្រី២រូប កំពុងរឹបអូសរថយន្តរបស់នាង ។
ស្ត្រីនោះបាននិយាយថា នាងគ្រាន់ឈប់នៅទីនោះមួយភ្លែតប៉ុណ្ណោះ ហើយបានចតរថយន្តនៅទីនោះ ព្រោះតែនាងពុំបានឃើញគំនូសផ្លូវហាមចត ។ នាងបន្តថា៖ «សូមប្រាប់ពួកមន្ត្រីអស់លោក ឲ្យដាក់សញ្ញានៅទីនោះ ដែលបញ្ជាក់ឲ្យបានច្បាស់ ។ ខ្ញុំពុំអាចឃើញខ្សែគំនូសនៅពេលនេះទេ ។ មានរថយន្តជាច្រើនក៏បានចតនៅទីនេះផងដែរ» ។
មន្ត្រីម្នាក់បាននិយាយទៅនាង ហើយព្យាយាមពន្យល់អំពីស្ថានភាពនេះ ខណៈមន្ត្រីម្នាក់ទៀតថតវីដេអូ ។ នាងបានទទួចថា នាងមិនខុសទេ នៅពេលនាងចតនៅកន្លែងដែលគ្មានគំនូស ។ មន្ត្រីនោះបន្ទាប់មក បានប្រាប់នាងថា រថយន្តដទៃដែលចតនៅទីនេះ ក៏ត្រូវបានកោះហៅផងដែរ ។
ពួកគេបន្តកើតជាជម្លោះអំពីតម្លៃផាកពិន័យយ៉ាងខ្លាំង ប៉ុន្តែ នៅពេលនាងដើរក្នុងបំណងចូលក្នុងរថយន្តរបស់នាង ស្រាប់តែពួកគេរាយការណ៍នាងទៅប៉ូលីស ។ ហើយនៅពេលមន្ត្រីទាំងពីរទំនងជាប្រហែលចាកចេញ ស្ត្រីនេះស្រាប់តែត្រឡប់មកវិញ ខណៈដៃកាន់ប្រដាប់ចាក់ចង្កូតរថយន្ត និងស្រែកដាក់នាង ។
នាងបានស្រែកថា៖ «តើអ្នកចង់ឲ្យក្បាលរបស់អ្នក ឬ រថយន្តរបស់អ្នក បែកទេ?» ខណៈដៃកាន់ដំបងចាក់សោករថយន្ត វាយសន្ទាប់ទៅលើមន្ត្រីអ្នកក្រម្នាក់ឈរនៅទីនោះ ។ នាងសូម្បីសួរពួកគេថាតើពួកគេចង់ត្រូវម្តងទៀតទេ ខណៈពួកគេព្យាយាមគេចពីអាវុធរបស់នាង ។ នៅទីបំផុត មន្ត្រីរងគ្រោះក៏បានស្នើក្រុមការងាររបស់គាត់រាយការណ៍ទៅប៉ូលីស ៕ ឧត្តម