Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិចារណា​តាមការគួរ! គ្រាន់តែ​ចត​លក់​មួយភ្លែ​ត ក្រុម​សន្តិសុខ​សណ្តា​ប់​ធ្នាប់​ទាំងនេះ មក​ចាប់ ដោយ​ចោទ​ថា​ខុសច្បាប់ ខណៈ​ឡាន​ទំនើប​ៗ​ចត​រហូត២-៣ជួរ​បែរ​អត់​ខុស

វីដេអូថ្មីមួយ ដែលគេយកចេញពីការ Live របស់ស្រ្តីជាអ្នកលក់ដូរតាមរ៉ឺម៉ុកម្នាក់ បង្ហាញសកម្មភាពដ៏ជ្រុលហួសហេតុ របស់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុ ចាប់លើករបស់របរលក់ដូររបស់គាត់ ដាក់ឡាន ដោយចោទថាចតលក់ដូរខុសច្បាប់ ខណៈឡានទំនើបៗចតរហូតដល់ទៅ២-៣ជួរអត់ខុសច្បាប់ បានធ្វើឲ្យសាធារណជនផ្ទុះការរិះគន់ ជាមួយការឈឺចាប់យ៉ាងខ្លាំង។

តាមរយៈវីដេអូ ដែលត្រូវបានបង្ខំឲ្យលុបចោល បានបង្ហាញឲ្យឃើញរទះរ៉ឺម៉កលក់នំគ្រក់របស់ស្រ្តីនោះ ចតនៅជាប់ចិញ្ចើមផ្លូវមួយកន្លែង ស្របជាមួយរថយន្តទំនើបៗ ដែលត្រូវបានឃើញចតរហូត២ជួរ។ ប៉ុន្តែ មិនដឹងជាថ្នាក់លើរបស់ក្រុមសន្តិសុខសណ្តាប់ធ្នាប់សាលាក្រុងទាំងនោះ ច្រណែននឹងអ្នកលក់ដូរ អត់បង់លុយឲ្យឬយ៉ាងណាតែ បានជាបញ្ជាឲ្យកូនចៅមកធ្វើរឿងគួរឲ្យហួសចិត្តបែបនេះ។

ខណៈពេលនោះ ស្រ្តីអ្នកលក់ បានសួរទៅកាន់ពួកគេថា ឡានគេអាចចតបាន ចុះហេតុអ្វី រូបគាត់គ្រាន់តែចតរទេះរ៉ឺម៉ុកលក់មួយភ្លែតសោះ ម៉េចមិនបានអ៊ីចឹង!?។ គាត់ក៏បានប្រាប់ទៅកាន់ពួកគេថា គាត់មិនមែនលក់ដូរនៅទីនោះរាល់ថ្ងៃនោះទេ ប៉ុន្តែ ដោយឃើញមានរថយន្តច្រើនចត ក៏ចូលចតលក់ទៅ ក្រែងអាចលក់ដាច់ខ្លះ។

តែទោះជាយ៉ាងណា បុរសស្លៀកស៊ីវិលម្នាក់ជាអ្នកដឹកនាំ ដែលគ្មានការអាធ្រាស្រ័យយោគយល់ គ្មានចេះប្រើវិធីត្រជាក់តាមរយៈការណែនាំ បានបញ្ជាក្រុមការងាររបស់ខ្លួន ឲ្យលើករបស់របរលក់ដូររបស់គាត់ ដាក់ឡាន ធ្វើឲ្យជ្រុះរប៉ាត់រប៉ាយពាសពេញលើដីតែម្តង។ តែទោះជាយ៉ាងណា​ ស្រ្តីអ្នកលក់មិនព្រមឲ្យយកទៅជាដាច់ខាត ដោយគាត់និយាយថា បើទៅគឺដឹងតែអស់លុយហើយ ហេតុដូច្នេះ គឺមានតែការ Live ទេ ដើម្បីឲ្យសាធារណជនបានឃើញ។ ទីបំផុត គាត់ក៏បានយល់ព្រមបិទ Live នៅពេលពួកគេមិនយករបស់របរ និងអូសរ៉ឺម៉ករបស់គាត់ទៅសាលាក្រុង ហើយគាត់ក៏បានចាកចេញពីទីនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×