Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិនធម្មតា​ទេ! ស្រី​ស្អាត​ច្នៃ​រ៉ូប​ទៅ​កម្មពិធី​ជប់លៀង ដេរ​ដោយដៃ​យ៉ាង​ស្រស់​ស្អាត ពេល​សួរ​ថា តើ​ជា​អ្នកជំនាញ​ច្នៃ​ម៉ូត? ស្រាប់តែ​នាង​តែ​ឆ្លើយ​ថា…

spot_img

ជឿ​ថា​ វា​ជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​មិន​តិច​ទេ ​ដែល​រំភើប​ចិត្ត នៅពេល​ទៅចូលរួមពិធីជប់លៀងមិត្តភក្តិ ឬបងប្អូនសាច់ញាតិ ជា​ពិសេស​ស្ត្រីៗ​ ពិតណាស់បាន​រៀបចំរួចស្រេច សម្រាប់​ការជ្រើសរើសសម្លៀក​បំពាក់​ឱ្យ​សម​នឹង​ខ្លួន។

តែអ្វីដែលភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿនោះ គឺថា នារីម្នាក់បែរជាធ្វើរឿងនេះខុសគេ ដោយច្នៃដេរឈុតរ៉ូបដែលនាងពេញចិត្តដោយដៃ យ៉ាងស្រស់ស្អាតខ្លាំងតែម្តង។ តាមរយៈវីដេអូឃ្លីបបង្ហោះនៅលើ TikTok កាលពីពេលថ្មីៗនេះ អ្នក​អាច​មើល​ឃើញ​ថា ស្រីស្អាត​រូប​នេះ​បាន​សម្រេច​ចិត្ត​ធ្វើ​រ៉ូប​ល្ងាច​ដោយ​ខ្លួន​ឯង ដោយចាប់​ផ្ដើម​ពី​ការ​ជ្រើស​រើស​ក្រណាត់ កាត់​ក្រណាត់ ដេរដោយដៃ តុបតែង… ពោលគឺការងារទាំង​នេះ គឺត្រូវបាន​ច្នៃឡើង​ដោយ​ខ្លួននាង​ផ្ទាល់ទាំងអស់។

ជាមួយការទទួលបានម៉ូដរ៉ូប​ដ៏​ស្រស់​ស្អាត​ដូច​ព្រះនាង នៅ​ក្នុង​ឃ្លីប ស្រីស្អាត​បាន​សរសេរ​ Caption ​ថា “ខ្ញុំ​ច្នៃ​រ៉ូបនេះដោយ​ខ្លួនឯង ជួប​គ្នា​នៅ​ក្នុង​កម្មវិធីល្ងាច​នេះ ​ណា​ស្រីៗយើងណា៎!»។

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែកចាយ ឃើញថាទទួលបានការចាប់អារម្មណ៍ រហូតមានអ្នកចូលមើលរហូតដល់ទៅ ៤.១ លានដង ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតពេញចិត្ត និងសរសើរចំពោះជំនាញកាត់រ៉ូបរបស់នាងជាខ្លាំង។ ហើយក្នុងនោះ អ្នកខ្លះក៏ចង់ដឹងថានាងជានរណា តើនាងធ្វើការជាអ្នករចនាម៉ូដមែនទេ? ព្រោះ​រ៉ូប​ដែលនាងបានច្នៃ​ចេញនេះ គឺ​ពិត​ជា​ស្រស់ស្អាតណាស់!។

ក្រោយ​មក ​ម្ចាស់​ឃ្លីបក៏​បាន​ឆ្លើយ​តប ភ្ជាប់​ជាមួយ​រូបភាព​ថា៖ «នាង​មិន​មែន​ជា​អ្នក​ច្នៃ​ម៉ូដ​ទាល់​តែ​សោះ ប៉ុន្តែ​តាម​ពិត​ទៅ នាងគឺ​ជា​សិប្បករ​យោធា។ ហើយសម្រាប់រ៉ូប​ដែល​នាង​កាត់​រហូត​បាន​ល្បី​ខ្លាំងនេះ គឺវា​ជា​រ៉ូប​ដែល​ត្រូវ​ស្លៀក​ទៅ​ចូល​រួមកម្មពិធីជប់លៀងរបស់មិត្តភក្តិ​មិត្ត​ប្រុសរបស់នាងប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@skytdr_ ตอบกลับ @🐷Baby…Mind🐷 ♬ On Top of the World – Barbie
spot_img
×