Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​សរសើ​រ! សម្រស់​ដ៏​ផូរ​ផង់​ភរិយា​ប្រ​ធា​ធិបតី​កូរ៉េ​ខាងត្បូង ពិតជា​ស្រស់​ស្អាត​ខ្លាំ​ង ប្រៀប​ដូច ១៨ ឆ្នាំ ខណៈ​អាយុ…

spot_img

ដូចដែលប្រិយមិត្តមហាជន ជាអ្នកប្រើប្រាស់បណ្តាញសង្គម បានទទួលជ្រាបរួចហើយ កាលពីរសៀលថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងភរិយាលោកជំទាវ Kim Kun-hee បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះពិសេសប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តែយ៉ាងណាមិញ សម្រស់ដ៏ផូរផង់របស់ភរិយាឯកឧត្តមប្រធានាធិបតី បានកំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងតែម្តង នៅលើបណ្ដាញសង្គម។ ពិតណាស់ គ្រាន់តែក្រឡេកឃើញចុះពីយន្តហោះ មនុស្សជាច្រើនបានសរសើរថា ឯកឧត្តមប្រធានាធិបតីកូរ៉េ Yoon Suk-yeol បានប្រពន្ធក្មេងខ្ចីល្ហក់ពិតជាគួរឲ្យច្រណែនតែម្តង។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើល ស្ទើរតែមិនគួរឲ្យជឿនោះ គឺថាលោកជំទាវ Kim Keon-hee មិនមែនក្មេងស្ថិតក្នុងវ័យជាយុវវ័យដូចគ្រប់គ្នាគិតនោះទេ ដែលបច្ចុប្បន្ននេះ គាត់មានអាយុ ៥០ ឆ្នាំ ហើយ។ តែបើទោះជាមានវ័យ ៥០ ឆ្នាំ ទៅហើយក្តី ប៉ុន្ដែសម្រស់របស់គាត់ ហាក់មិនសមជាមួយអាយុទាល់តែសោះ ដែលប្រៀបដូចវ័យ ១៨ អ៊ីចឹង។

គួរបញ្ជាក់ថា ស្រ្តីអាស៊ីមួយចំនួន តែងបង្កឲ្យមានការភ្ញាក់ផ្អើល នៅលើអ៊ីនធើរណែត ជាមួយរូបសម្រស់ក្មេងជាងវ័យ ដែលក្នុងនោះសូម្បីអ្នកខ្លះ «ម្តាយ និងកូនប្រុស» ក៏បានធ្វើឲ្យគេយល់ច្រឡំថាជាគូស្នេហ៍ផងដែរ។ ពិតណាស់ ការដែលអាចរក្សាបានរូបសម្រស់នៅក្មេងជាងវ័យបែបនេះ គឺដោយសារពួកគេ ធ្វើលំហាត់ប្រាណជាប្រចាំ ចូលគេងឲ្យទៀងពេលវេលា ដើម្បីសុខភាពល្អ និងកំណត់របបអាហារដ៏តឹងរ៉ឹង ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×