Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ–ត់! មនុស្ស ៦ នាក់ ក្នុង​នោះ​មានកូ-ន​ក្មេ-ង​ម្នាក់ នៅក្នុង​ហេតុការណ៍​ដើមឈើ​ដ៏​ធំ បា-ក់​រលំ​សង្ក-ត់​រថយន្ត​និង​ម៉ូត៤គ្រឿង ដោយសារតែ…

នេះជាហេតុការណ៍មួយដ៏រន្ធត់ ប៉ុន្តែ អ្វីដែលសំណាងបំផុតនោះ គឺមនុស្ស ៦ នាក់ បានរងរបួសស្រាលប៉ុណ្ណោះ បន្ទាប់ពីដើមឈើដ៏ធំមួយដើម បាក់រលំសង្កត់លើរថយន្តរបស់ពួកគេ នៅតាមបណ្តោយផ្លូវ Jalan Mahkota ក្នុងតំបន់ Taman Maluri, ជាយក្រុង និងស្រុក​ Cheras ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៦ ខែវិច្ឆិកា អំឡុងពេលភ្លៀងធ្លាក់ខ្លាំង។

លោក Mazuri Mat Zain មេបញ្ជាការប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះ បាននិយាយថា ឧបទ្ទវហេតុនេះ ពាក់ព័ន្ធនឹងរថយន្តចំនួន ៣ គ្រឿង និងម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះ នៅពេលដែលដើមឈើដ៏ធំមួយដើម ត្រូវបានបាក់រលំដោយសារខ្យល់បោកបក់ខ្លាំង។

បន្ទាប់ពីទទួលបានដំណឹងពីហេតុការណ៍នេះ នៅវេលាម៉ោង ៤ និង ០៧ នាទីរសៀល នាយកដ្ឋានបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ១៨ គ្រឿង ចេញពីស្ថានីយ៍ពន្លត់អគ្គីភ័យ Hang Tuah និង Bandar Tun Razak និងព្រមទាំងអង្គភាពជំនួយសេវាសង្គ្រោះបន្ទាន់ទៅកាន់កន្លែងកើតហេតុ។

ជនរងគ្រោះទាំង៦នាក់ មានបុរស២នាក់ ស្រី២នាក់ និងកុមារ២នាក់ ដែលមានអាយុចន្លោះពី២ឆ្នាំ ទៅ៧០ឆ្នាំ បានរងរបួសស្រាល និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Ampang។

លោក Mazuri បាន​បន្ត​ថា​៖ «​ការ​កាប់ ​និងស្ទួច​ដើមឈើ​ដែល​រលំលើរថយន្តចេញពីផ្លូវ ​ត្រូវ​បាន​អនុវត្តជាបន្ទាន់ផងដែរ ​ដើម្បី​ជួយសង្គ្រោះជនរងគ្រោះ និងកុំឲ្យកក​ស្ទះចរាចរណ៍។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារជនស៊ីវិល និងសាលាក្រុង Kuala Lumpur បានចូលរួមជួយសង្គ្រោះនៅក្នុងប្រតិបត្តិការនេះ។

រូបភាព និង​វីដេអូ​ ​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម ខណៈដែលអ្នកទស្សនាបានបញ្ចេញមតិផ្សេងៗគ្នា ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×