Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងការងារចម្បងៗ ពីម្ចាស់ជ័យលាភីចម្រៀងខ្មែរ ជាសាកល ឆ្នាំ២០១៩ វង្ស ម៉ាលីន

spot_img

ធ្លាប់ធ្វើជាអ្នកចម្រៀង នៅក្នុងប្រទេសកំណើត ពេលនេះ វង្ស ម៉ាលីន បានប្រែវាសនា ចាកចេញទៅរស់នៅប្រទេសកាណាដា ប្រមាណក្បែរ១០ឆ្នាំ។ អាជីពសិល្បៈ ម៉ាលីន មិនអាចចោលបានដោយ បន្តបម្រើវិស័យមួយនេះហើយ បានមកសាងស្នាដៃ ដ៍សំខាន់ក្លាយជាម្ចាស់ពាន ក្រោមការចម្រាញ់ជាគ្រូឯកទេស និងមោទកភាពខ្មែរកាណាដា។

បទចម្រៀងមួយនេះ បានកំពុងចាប់អារម្មណ៍ ហើយរិតតែធ្វើអោយ ម៉ាលីន ដែលរស់នៅក្រៅប្រទេសភ្ញាក់ផ្អើល ស្មានមិនដល់ព្រោះមានការ និយមចូលចិត្ត។ បែបនេះហើយទាំងលោកគ្រូភ្លេង និងនាងព្យាយាមរកគន្លឹះថ្មីៗចូលរួមបន្តទៀតដូចជារៀបចំតែងបទថ្មីៗ ស្នាដៃថ្មី កូនខ្មែរ ក៍ដូចជារៀបចំខូវើ ចម្រៀងជំនាន់មុនទុកជាស្នាដៃបង្ហាញអ្នកគាំទ្រ។

តារាចម្រៀង ដែលមាន ទឹកដម សំឡេងពិរោះ ស្រទន់ ហើយក៍ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ព្រោះច្រៀង ស្រដៀង លោកយាយ រស់ សេរីសុទ្ឋា កញ្ញា ហង្ស ម៉ាលីនខ្មែររស់នៅប្រទេសកាណាដា។ អ្នកនាងបាន ធ្វើអោយគេចាប់ អារម្មណ៍រួចហើយ អំឡុងពេលប្រកួតចម្រៀង ដោយតំណាងខ្មែរប្រទេសកាណាដា ហើយទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកនារី។ មកទល់ពេលនេះ តារាចម្រៀងក្រៅប្រទេសចាប់ផ្តើមប្រមូលការងារ ទទួលឡើងខនសឺត នានានៅក្រៅប្រទេសកក់សម្តែងច្រើនទីតាំង។

បញ្ចប់បរិយាកាស រលកកូវីដ១៩ បាត់ទៅ ពេលនេះ វង្ស ម៉ាលីន បានបន្តបង្ហាញសកម្មភាពសិល្បៈឡើងវិញហើយ នាឯនាយសមុទ្រ។ មិនខុសពីប្រជាជនផ្សេងៗ ម៉ាលីន ខកឱកាសសាងស្នាដៃ សម្តែងរាប់ខែក្នុងពេលដែលនាងកំពុងឡើងកូដក្លាយជាតួឯកលេខ១ ពីការប្រឡងដ៍គួរអោយទាក់ទាញ។ យ៉ាងណាពេលនេះ អ្នកចម្រៀង រស់នៅដីកាណាដារូបនេះ បានបញ្ជាក់ថា កំពុងមមាញឹកជាថ្មីម្តងទៀតហើយ ឱកាសស្ងប់កូវីដ។ មានការកក់សាលច្រៀង តាមតំបន់មួយចំនួន ជូនបងប្អូនខ្មែរនាយសមុទ្រ។ ពិសេសនៅសហរដ្ឋអាមេរិកគឺគេ ចង់អោយយើងមកសម្តែង ច្រើនជាងគេ។ នៅមានប្រទេសបារាំង ជប៉ុន ក៍បានដាក់សំណើរ ដោយរង់ចាំការប្រជុំគ្នាសិន ដើម្បីរៀបផែនការសម្តែងតាមគម្រោង។

កញ្ញា វង្ស ម៉ាលីន បានធ្វើអោយអ្នកលេងបណ្តាញសង្គម ក៍ដូចTikTok នាំគ្នាផ្អើលចូលមើល ច្រើនលើសលុប នូវចម្រៀងវិដេអូ មានចំណងជើងថា «ផ្កាកំពុងរីក» ដោយមានការប្រគុំតន្ត្រីជាឧបករណ៍ មួយពីលោក គ្រូ ម៉ៅ សាឡៅដែលជាការសម្តែងលើកដំបូង របស់អ្នកទាំង២។កញ្ញាក៍មានផែនការវិលមកលេងស្រុកកំណើត បើសិនជាមានពេលវេលាសមស្រប ព្រោះមិនអាចចោលបាន ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×