Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិនលោកកែវ ផាន ឃុនឃិតគ្មាប្រព្រឹត្តអំពើពុករលួយ ឲ្យឈ្មួញនាំទំនិញគេចពន្ធចូលពីប្រទេសវៀតណាម តាមអំពើចិត្ត….?

តាកែវ : លោក កែវ ផាន មេ​គយ​ច្រកទ្វាព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គី​រី​វង ខេត្ត តា កែវ ព្រោះតែចង់បាននូវប្រយោជន៍ ស្រង់ដើមមកវិញ បានឃុបឃិតគ្នាតាមខ្សែរបណ្តោយ និងអាងអំណាច បាន​ប្រើ​ឈ្មោះ មន្ត្រី​គយ​ធំៗ នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ជាខ្នង បិទបាំងរឿងអាស្រូវ ដែលខ្លួនបានប្រព្រឹត្ត។

តាមប្រភពព័ត៌មានពីមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន បានលួចខ្សឹបថាលោកកែវ ផាន មេគយច្រកទ្វារអន្តរជាតិមួយនេះសព្វថ្ងៃ បានកំពុងតែធ្វើសកម្មភាព ដោដោយបើកដៃឲ្យក្រុមឈ្មួញទាំង​តូច​ទាំង​ធំ នាំ​ទំនិញ​បង់ពន្ធមិនគ្រប់និងទំនិញខ្លះគេចដោយមិនបង់ពន្ធច្រើនប្រភេទទៀតចូលពី​ប្រទេស​វៀតណាម ឆ្លងកាត់​ច្រកទ្វារព្រំដែន​ យ៉ាងរលូន យ៉ាងគគ្រឹកគគ្រេងដោយ​គ្មាន​កការត្រួតពិនិត្យនិងឆែករកលិខិតអនុញ្ញាតឲ្យនាំទំនិញនាំចូលទាំងនោះអ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បបង់លុយក្រោមតុឲ្យ​ទៅមន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី មេ​ការិយាល័យ​គយ​ច្រកទ្វារ ជា​ការ​ស្រេច​តែតែម្តង គឺអាចទៅបានហើយ។

ប្រភពពីមន្ត្រី​ដដែលបន្តថា មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ឈ្មោះ​បុគ្គល កែវ ផាន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម មកវិញបន្ទាប់ពីបុគ្គលរូបនេះបានទទួលតំណែងជាមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននេះ ចំណាយដើមទន់ច្រើនណាស់។ ហេតុនេះហើយទើប​បុគ្គលឈ្មោះកែវ ផានហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ពី​ប្រទេស​យួន តាម​ច្រក​នេះ ចូល​ទៅ​រាជធានី​ភ្នំពេញ ទាំង​យប់​ទាំង​ថ្ងៃ ដូចគេហែរអង្គរកឋិនទាន យ៉ាង​ពេញបន្ទុក ប្រមូល​លុយ​ដាក់​ហោប៉ៅ ចែកគ្នា គិតតែ​ផលប្រយោជន៍ ផ្ទាល់​ខ្លួន​បប៉ុណ្ណោះ។ដោយមិនខ្វល់អ្វីពីការបាត់បង់ប្រាក់ចំណូលរបស់ជាតិក្នុង១ឆ្នាំៗរាប់សិបលានដុល្លារ។ ជាមួយគ្នាដែរប្រភពព័ត៌មានពីមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន បានលួច​បង្ហើប​ឲ្យដឹងថា ប្រាក់ចំណូលដែលរកបានស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​ក្នុង១ថ្ងៃៗមិនក្រោម១០ទៅ៣០ឡានឡើយ។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹងទៀតថា បុគ្គល​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិនមួយ​នេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់​ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ ពី​ក្រុម​ឈ្មួញ​និង​អាជីវករ កាន់តែ​ច្រើនឡើងៗ ជាពិសេស​នោះ​ប្រជាពលរដ្ឋ រក​ស៊ីដឹ​ក​ទំនិញ​តាមរ​យះៈម៉ូតូរ៉ឺម៉ក ចេញចូល​ឆ្លងកាត់​ច្រក​នេះ បង្គាបបញ្ជា​ឲ្យ​បង់​ប្រាក់តាម​ការកំណត់ បង់​ប្រាក់​ទាំងនោះ គឺ​បង់​ដោយ​គ្មាន​វិក្កយ​បត្រអ្វីច្បាស់លាស់នោះទេ។ ហើយប្រាក់ដែលគៀបសង្កត់បានពីក្រុមឈ្មួញរកស៊ីតូចតាច និងអាជីវករនោះជាប្រាក់ក្រៅប្រពន្ធ ពុករលួយ ទុកចែកគ្នាដាក់ហោប៉ៅផ្ទាល់ខ្លួនតែម្តង។

​ដោយ​មើលឃើញ​រាល់​ទង្វើ​នៃ​លោក កែវ ផាន បាន​ធ្វើឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិនពេញចិត្តនៅការដឹកនាំ ជាបក្ខពួក ដាក់បងប្អូនខ្លួនឲ្យចាំប្រមុលប្រាក់ ទុកចែកគ្នាប្រព្រឹត្តអំពើពុករលួយ កិបកេងប្រវ័ញ្ច​បន្លំ​ពន្ធគយ​ជាមួយ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​មួយ​នេះ ដោយសេរីមិនមានការទប់ស្កាត់សោះឡើយ។ ហើយការប្រឹត្តនិងទង្វើរដែលលោកមេគយប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន កំពុងប្រព្រឹត្តសព្វថ្ងៃនេះ បានកំពុងធ្វើ​ឲ្យ​រដ្ឋ​ខាត់​បង់ ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរដែល​បុគ្គលឈ្មោះកែវ ផាន កំពុង​ប្រព្រឹត្ត​តាមរបៀប​ពុករលួយ បែបនេះតទៅទៀតទេ បើ​ប្រសិនមិនធ្វើការទប់ស្កាត់ និង​ម្យ៉ាងមួយវិញទៀតអាចជួយរកពន្ធប្រាក់​ចំណូលពន្ធគយចូលរដ្ឋមួយកម្រិតផងដែរ៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

×