Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​បាន​ជាង​៤​គីឡូក្រាម រួម​និង​សម្ភារៈប្រើប្រាស់​មួយចំនួន

spot_img

ខេត្តស្វាយរៀង​៖ ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ព្រមទាំង​មានការ​សម្របសម្រួល​ដោយ​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៥​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​ជា​បន្តបន្ទាប់​រួម​និង​ថ្នាំញៀន​ជាង​៤​គីឡូក្រាម ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន​ផ្សេងទៀត​ចំនួន​២​លើក​។

​បើតាម​ប្រសាសន៍​របស់លោក​លោក​វរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​សៀ​ល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា​៖ នៅវេលា​ម៉ោង​២៣​និង​៥៥​នាទី ថ្ងៃទី​៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ក​ម្លាំ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ជនសង្ស័យ​ចំនួន​២​នាក់​៖​ទី​១.​មានឈ្មោះ យូ យាំង​ហ៊ុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងកាត់សក់​មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ទី​២.​ឈ្មោះ ប៉ែន ដា​រ៉ា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងសំណង់​មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ វត្ថុតាង​រួមមាន​៖ ទី​១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ​ទម្ងន់​៦៦៥.១​ក្រាម ទី​២.​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន​១​កញ្ចប់​ធំ​ទម្ងន់ ៦៣៦.៨​ក្រាម ទី​៣. ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង ទី​៤.​ប្រាក់រៀល​ចំនួន​៥៧,៥០០​រៀល ទី​៥.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១​សន្លឹក ទី​៦.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក​វរៈសេនីយ៍ឯក ស្រី វុត្ថា បាន​ឲ្យ​ដឹង​ទៀតថា​៖​យោងតាម​ការសារភាព​របស់​ជនសង្ស័យ​ខាងលើ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះ​ប្រតិបត្តិការ​និង​បង្ក្រាប​ជា​បន្តបន្ទាប​នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅ​ចំនុច​បន្ទប់​ខុន​ដូរ​មួយកន្លែង​លេខ​៨០២​ជាន់​ទី​៨​ក្រុមទី​៧៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រា​ធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​ក្នុងនោះ​ស្រី​២​នាក់​រួម​និង​ថ្នាំញៀន​ជាច្រើន​និង​សម្ភារៈប្រើប្រាស់​ផងដែរ​។​

​លោ​វរៈសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នោះ​។​ទី​១.​មានឈ្មោះ ចឹ​ង ង៉ុ​កថា​ន់ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ​ជនជាតិ​វៀតណាម​មុខរបរ​អាជីវករ​មាន​ទីលំនៅ​សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ទី​២.​ឈ្មោះ ទិន ធី​ង៉ុ​ក​ធី ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​រ៉ូ​លិញ​មាន​ទីលំនៅ​ភូមិ កាំ​បិ​ុ​ញ ឃុំ កាំ​យ៉ាង ស្រុក ហ្គា​វ​យ៉ាវ ខេត្ត តៃនិញ ប្រទេស​វៀតណាម ទី​៣. ង ត្រឹង​អាន់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ ជាង​ថាំង ឃុំ ធី​ត្រឹង​វិញ​ហឹ​ង ស្រុក វិញ​ហឹ​ង ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម ទី​៤.​ឈ្មោះ សុខ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជាង​តុទូ​មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន រា​ធានី​ភ្នំពេញ​។​

​វត្ថុតាង​ដកហូត​រួមមាន​៖១.​ម្សៅ​ម៉ត់​ពណ៌​ស​(​សង្ស័យថា​ថ្នាំញៀន​)៦​កញ្ចប់​ទម្ងន់​២,៥៧៧.៩​ក្រាម​។ ២.​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន​១​កញ្ចប់​ទម្ងន់​៣២២,១​ក្រាម ៣.​ជ​ញ្ជី​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​។ ៤.​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​។ ៥.​ប្រាក់រៀល​ចំនួន​៣០.០០០​រៀល​។ ៦.​ប្រាក់​ដុល្លារ​ចំនួន​៦០០$​។ ៧.​លុយ​ដុង ចំនួន​២០០.០០០​ដុង​។ ៨.​ខ្សែករ​លោហៈ​សា​ធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ​និង​បន្តោង​១​។ ៩.​នាឡិកាដៃ​១​គ្រឿង​។ ១០.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចួ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​វ៉ៃ​កូ​

spot_img
×